ខេត្ត NAKHON SI THAMMARAT: ប៉ូលិសបាននិយាយថា បុរសជាប្តីបានស្លាប់ និងប្រពន្ធរបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ពីលើផ្លូវសើម ក្នុងស្រុក Tha Sala កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ។
ស្នងការប៉ូលិស Tha Sala បាននិយាយថា រថយន្តភីកអាប់របស់ប្តីប្រពន្ធទាំងពីរនាក់បានរត់ចេញពីផ្លូវ Pol Col Anan Harikchan ដោយរអិលនៅលើផ្លូវសើមរួចជ្រុលចង្កូតបានបុកបង្គោលភ្លើងនៅចំនុចកើតហេតុ ។
រូបតំណាង
លោក Suthirak Jiwapong ជាប្តីមានអាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ Saowalak អាយុ ២៦ឆ្នាំ អ្នកទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Tha Sala ប៉ុន្តែជាអកុសលកបុរសជាប្តីត្រូវបានស្លាប់ក្រោយពេលបញ្ចូនដល់មន្ទីពេទ្យ។ ប៉ូលិសនៅក្នុងតំបន់កំពុងតែធ្វើការស៊ើបអង្កេតលើរឿងក្តីមួយនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post