Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

iPhone ដាក់តាំងតាមហាងមានខែលការពារពិសេស ទោះលួចបានក៏អត់ន័យ

ហាង​ Apple Store ជា​ច្រើន​កន្លែង​នៅ​សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​គោលដៅ​របស់​ជន​ឆ្លៀត​ឱកាស​​​ដែល​ចូល​រួម​ក្នុង​ការ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ឲ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

​ហាង Apple Store មិន​ត្រឹម​តែ​រង​ការ​បំផ្លិចបំផ្លាញ​នោះ​ទេ ប៉ុន្តែ​ទំនិញ​ដែល​ដាក់​តាំង​បង្ហាញ​ក៏​ត្រូវ​បាន​ជន​ឆ្លៀត​ឱកាស​ប្រមូល​យក​ខ្ទេច​ផង​ដែរ។ ក្រោយ​កើត​​មាន​រឿង​ហេតុ​នេះ អ្នក​ប្រើ​អ៊ីនធឺណិត​ងឿង​ឆ្ងល់​ថា Apple អាច​នឹង​ធ្វើ​បែប​ណា​ជា​មួយ​ទំនិញ​ដែល​បាត់​ទៅ ជា​ពិសេស iPhone។

បើ​ផ្អែក​តាម Apple Insider បាន​ឲ្យ​ដឹង​ថា​ផលិតផល Apple ទាំង​អស់​គឺ​មាន​បំពាក់​នូវ Software ពិសេស​ ដែល​អនុញ្ញាត​ឲ្យ​​ឧបករណ៍​ដំណើរ​ការ​បាន​ប្រសិន​បើ​វា​ស្ថិត​នៅ​ក្នុង​ហាង Apple Store។ ប្រសិន​បើ​ត្រូវ​លួច​ពី​ហាង​ Apple Store ទៅ Sensor លើ iPhone នឹង​អាច​ដឹង​ថា​ iPhone ស្ថិត​នៅ​ក្រៅ​ហាង ហើយ​វា​នឹង​ធ្វើ​ការ Disable មិន​ឲ្យ​ប្រើ​ប្រាស់​បាន។ បន្ថែម​ពី​នេះ​គេ​អាច​ដឹង​ពី​ទីតាំង​របស់ iPhone ដែល​បាត់​ ហើយ​ទីតាំង​នេះ​នឹង​ត្រូវ​ផ្ញើ​ជូន​​សមត្ថកិច្ច​ក្នុង​តំបន់។​​​

គួរ​ដឹង​ថា Apple បាន​សម្រេច​ចិត្ត​​បិទ​​ជា​បណ្ដោះ​អាសន្ន​នូវ​ហាង​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ការពារ​បុគ្គលិក​លក់​រាយ​របស់​ខ្លួន​ពី​ជន​ឆ្លៀត​ឱកាស​៕​​

from: https://tnaot.com/km/m/detail/article/9297467