Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវការ! Ighalo បាន​បន្ត​លេង​ជា​មួយ​ Man Utd បាន​មួយ​រយៈ​ទៀត​

ក្លឹប​ Manchester United បាន​ធ្វើ​ការ​បន្ត​កុងត្រា​ខ្ចី​ជើង​ជា​មួយ​នឹង​ ខ្សែ​ប្រយុទ្ធ​ Odion Ighalo រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា​ ឆ្នាំ​២០២១​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។ ការ​បន្ត​កុង​ត្រាខ្ចី​ជើង​នេះ​ ធ្វើ​ការ​ឡើង​បន្ទាប់​ក្លឹប​បិសាច​ក្រហម​ខាង​លើ​នេះ​ ត្រូវរ៉ូវ​ព្រមព្រៀង​ជា​មួយ​នឹង​ក្លឹប​ Shanghai Shendu ក្នុង​ការ​ជួល​បន្ត​។

យ៉ាង​ណា​មិញ​ បើ​តាម​កុង​ត្រា​ចាស់​ Ighalo នឹង​ត្រូវ​បញ្ចប់​ជា​មួយ​ Manchester United កាល​ពី​ថ្ងៃ​ទី ៣១​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ម្សិល​មក​ម្ល៉េះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Ighalo ទើប​មក​ដល់​ក្លឹប​ខាង​លើ​ នៅ​ដើម​ឆ្នាំ​ ២០២០​នេះ​ប៉ុណ្ណោះ​ ដោយ​ចូល​រួម​លេង​បាន​ ៨​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៤គ្រាប់​៕

from: https://tnaot.com/km/m/detail/article/9297442