Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូតជប៉ុនប្រចាំកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសពឧត្តមសេបនីយ៍ទោ ស សាវី ដែលទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់ដ៏គួរឱ្យសោកស្តាយ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកឧត្ដមសេនីយ៍ទោ បានទៅកាន់សុគិតិភាព។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង ពេលទទួលដំណឹងមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ស សាវី ខណៈពេលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់ដ៏គួរឲ្យសោកស្តាយនេះ ហើយក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកឧត្ដមសេនីយ៍ទោ បានទៅកាន់សុគិតិភាព»។

សូមបញ្ជាក់ថា សពលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, ភរិយា ឈ្មោះ ប្រាក់ ពៅ អាយុ៤៩ឆ្នាំ មានកូន៣នាក់ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕

from: https://tnaot.com/km/m/detail/article/9297379