លោក Eric Nam បានបង្ហោះនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោក អំពីការប្រឆាំងនឹងការរើសអើងជាតិសាសន៍បន្ទាប់ពីឃាតកម្មលើបុរសជនជាតិអាមេរិកាំងពីរនាក់ គឺលោក George Floyd និងលោក Ahmaud Arbery ។
នៅថ្ងៃទី២៩ ខែឧសភាកន្លងទៅ តារាចម្រៀងរូបនេះបានបង្ហោះរូបភាព និងសារនៅក្នុងគណនី Instagram ផ្ទាល់ខ្លួន ដែលបានរៀបរាប់ថា“Black Lives Matter” ជាអក្សរដិតធំៗ ដោយលោកបានសរសេរបន្ថែមថា “មិនថាស្បែកអ្នកមានពណ៌អ្វីទេ មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា។ George និង Ahmaud គ្រាន់តែជាមនុស្សពីរនាក់ក្នុងចំណោមបុរស និងស្ត្រីស្បែកខ្មៅជាច្រើននាក់ ដែលបានបាត់បង់ជីវិតដោយមិនដឹងខ្លួន។ លោកបានបន្ថែមទៀតថា សូមចុះហត្ថលេខាលើញត្តិបង្កើនសម្លេង និងធ្វើអ្វីដែលអ្នកអាចធ្វើបាន។ បន្ទាប់មកគាត់បានបន្ថែម hashtags ដោយសរសេរថា “#justiceforfloyd’ និង ‘#justiceforahmaud” ។
Eric Nam គឺជាតារាម្នាក់ក្នុងចំណោមតារាល្បីៗផ្សេងទៀតរបស់ប្រទេសកូរ៉េ ដូចជាង លោក Mark សមាជិកក្រុម GOT7, លោក Jae សមាជិកក្រុម DAY6 និងក្រុម Crush ដែលបាននិយាយប្រឆាំងនឹងអំពើមនុស្សឃាត ដែលត្រូវបានគេចោទប្រកាន់ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop