Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤គូគុនខ្មែរនេះកក្រើកខ្លាំងចុងសប្តាហ៍កន្លងទៅ

កាលពីចុងសប្តាហ៍កន្លងទៅមានគូប្រកួតប្រដាល់គុនខ្មែរជាច្រើន​ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកស្នេហាប្រដាល់គុនខ្មែរ ប៉ុន្តែសូមបង្ហាញតែ៤គូដែលកក្រើកខ្លាំង។

១-យ៉េន ឌីណា vs មឿន សុខហ៊ុច

ជើងខ្លាំងទាំង​​ពីរ​ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដោយសារជាការប្រកួតសងសឹក និងដណ្តើមប្រាក់​លាន​ថែមទៀតផងនៅសង្វៀនទូរទស្សន៍ថោន។ ជុំដំបូង យ៉េន ឌីណា បានយកឈ្នះ គង់ សំបូរ ខណៈ មឿន សុខហ៊ុច បានយកឈ្នះ ចាន់ ប៊ុនលលាភ ដែលការប្រកួតវគ្គនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ អ្នកគាំទ្ររឹតតែតាមដានខ្លាំងឡើយ ប៉ុន្តែបែរជាហាក់ដូចមិនសូវល្អមើលទៅវិញ ពីព្រោះអ្នកទាំងពីរបានចំណាយកម្លាំងប្រកួតជុំដំបូងម្តងហើយ។ ជុំផ្តាច់ព្រ័ត្រ អ្នកទាំងពីរមិនបានប្តូរផ្តាច់គ្នាខ្លាំងឡើយដោយ​ប្រហែល​ជា​គិតថា មិនអាចផ្តួលគ្នាទៅវិញទៅមកបាន ពីព្រោះខ្លាំងដូចគ្នា។ ដូច្នេះអ្នកទាំងពីរបានត្រឹមចែកប្រាក់លានស្មើគ្នាត្រឡប់ទៅផ្ទះវិញ។

២-ឃីប បូរ៉ា vs ឈុត សេរីវ៉ាន់ថង

គូនេះអាចចាត់​ទុក​ថា ជាគូល្អមើលប្រចាំសប្តាហ៍។ អ្នកទាំងពីរ​វាយលុកគ្នាសម្រុកខ្លាំងដោយឥតសំចៃកម្លាំងទាំង៥ទឹក។ សេរីវ៉ាន់ថងត្រូវការសងសឹក និងចង់ដណ្តើមយកម៉ូតូ ហើយជាផ្លូវទៅដណ្តើមខ្សែក្រវាត់ជាមួយ តាញ មករា ខណៈ ឃីម បូរ៉ា សម្រាប់​​ការ​ប្រកួតនេះត្រូវតែវ៉ៃទោះសន្លប់ក៏មិនរាថយដែរដើម្បីរក្សាជ័យជម្នះ និងបានរង្វាន់យ៉ាងច្រើន ហើយឡើងទៅវ៉ៃខ្សែក្រវាត់ថែមទៀត។ ទីបំផុត ឃីម បូរ៉ា នៅតែឈ្នះលើ ឈុត សេរីវ៉ាន់ថង។

៣-វ៉ាន់ វឿន vs លាភ រដ្ឋា

វ៉ាន់ វឿន ទទួលបានខ្សែក្រវាត់ប្រាក់ និងបានកៅអីទៅប្រកួតខ្សែក្រវាត់មាសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ លាភ រដ្ឋា ដោយពិន្ទុ។ គូនេះវ៉ៃនៅសង្វៀនភីអិនអិនក៏កក្រើកខ្លាំងដែរ។ រដ្ឋា បានប្រើកណ្តាលដៃចូលពេញលើមុខរបស់ វឿន ដែលស្ទើរតែវង្វេងម្តងៗទៅហើយ ប៉ុន្តែក្នុងរយៈពេល៥ទឹកពេញ វ៉ាន់ វឿន ទាត់ចេញបានច្រើន ដូច្នេះ​​ចៅក្រមកាត់ឲ្យ វឿន ឈ្នះ។

៤-ពេជ្រ ប៊ុនសិទ្ធ vs ម៉ន ភារម្យ

គ្រាប់ពេជ្រគុនខ្មែរ ប៊ុនសិទ្ធ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រអំពីសមត្ថភាពរបស់គេ។ ប៉ុន្មានប្រកួតចុងក្រោយនេះ រូបគេធ្វើបានល្អណាស់ ហើយបច្ចេកទេស អាវុធ និងកម្លាំងពិតជាល្អ ថ្វីបើរូបគេនៅក្មេងខ្ចី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរូបគេបានយកឈ្នះ ម៉ន ភារម្យ ដែលជាកីឡាករជើងចាស់ម្នាក់។ និយាយរួម អ្នកដែលមើលប្រដាល់ប្រាកដជាចាប់អារម្មណ៍ ពេជ្រ ប៊ុនសិទ្ធ មិនខានឡើយ៕

from: https://tnaot.com/km/m/detail/article/9296599