Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CNC​ ប្រកាស​បើក​សង្វៀន​ថ្មី​ដណ្ដើម​ប្រាក់​លាន​មួយ​ទៀត​រៀងរាល់​រសៀល​ថ្ងៃ​អាទិត្យ​

ស្ថានីយ​ទូរទស្សន៍​ CNC​ ព្រឹក​មិញ​នេះ​ ប្រកាស​បើក​សង្វៀន​ប្រដាល់​ថ្មី​១​កម្មវិធី​ទៀត​ហើយ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ឆ្នើម​ៗ​នៅ​កម្ពុជា​ដណ្ដើម​ប្រាក់​លាន​រៀងរាល់​រសៀល​ថ្ងៃ​អាទិត្យ​ចាប់​ពី​ម៉ោង​ ២កន្លះ​តទៅ។​ លោក​ ម៉ុល​ រ៉ាស៊ី​ តំណាង​ទូរទស្សន៍​ CNC​ បាន​ឲ្យ​ដឹង​ថា​កម្មវិធី​ថ្មី​ «អាឡិចហ្សង់ដែនដី​ប្រយុទ្ធ​គុន​ខ្មែរ»​ នេះ​នឹង​រៀបចំ​ឲ្យ​មាន​កីឡាករ​១០រូប​ត្រូវ​និង​៥គូ​ប្រកួត​រៀងរាល់​សប្ដាហ៍។​ ក្នុង​ចំណោម​៥គូ​នេះ​គឺ​មាន​គូ​ពិសេស​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​បន្ថែម​បូក​ពី​លើ​តម្លៃ​ខ្លួន​ដែល​មាន​ស្រាប់។​

តំណាង​ទូរទស្សន៍​ខាង​លើ​បន្ត​លើក​ឡើង​ទៀត​ថា​ លោក​ជឿជាក់​នេះ​ជា​ឱកាស​ពិសេស​សម្រាប់​កីឡាករ​គ្រប់​រូប​ពង្រឹង​សមត្ថភាព​ បទ​ពិសោធ​បន្ថែម​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរថ្មីខាងលើ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន។​

ទន្ទឹម​និង​នេះ​លោក​ក៏​បាន​សំណូមពរ​ដល់​សហព័ន្ធ​បន្ត​ពង្រឹង​សមត្ថភាព​បច្ចេកទេស ​គណៈកម្មការ​ចៅក្រម​ អាជ្ញាកណ្ដាល​ គណៈវិនិច្ឆ័យ​ដើម្បី​រក្សា​គោលជំហរ​យុត្តិធម៌​ពិតប្រាកដ។​ ខាង​ស្ថានីយ​ក៏​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ​ដែល​តែងតែ​សហការ​ និង​ឆ្លើយ​តប​ដល់​ការ​ស្នើសុំ​ផ្សេង​កន្លង​។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ថ្មី​ «អាឡិចហ្សង់ដែនដី​ប្រយុទ្ធ​គុន​ខ្មែរ»​ របស់​សង្វៀន​ CNC​ នេះ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​របស់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ហើយ​វេលា​ម៉ោង​ ២​កន្លះ​តទៅ៕

from: https://tnaot.com/km/m/detail/article/9296526