Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ASTRO រៀបចំការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតសម្រាប់អ្នកគាំទ្រនៅថ្ងៃទី២៨ ខែមិថុនា

ក្រុមតារាចម្រៀង ASTRO នឹងរៀបចំការប្រគំតន្រ្តី Ontact តាមប្រព័ន្ធអ៊ីនធើណិត ទៅដល់អ្នកគាំទ្ររបស់ពួកគេ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ។

តាមរយៈការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ិនធើណិត ក្រុមមួយនេះនឹងបង្ហាញទៅដល់អ្នកគាំទ្រជុំវិញពិភពលោកជាមួយការសម្តែង និងមានបទចម្រៀងដ៏ច្រើនសំបូរបែបជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេ ។

ផលិតកម្ម Fantagio Entertainment បាននិយាយថា ពួកគេពិតជាសប្បាយចិត្តណាស់ ដែលអាចចែករំលែកនូវព័ត៌មាននេះទៅដល់អ្នកគាំទ្រ អំពីការប្រគំតន្រ្តីមួយនេះ ដែលនឹងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។  គួរបញ្ជាក់ផងដែរថា ពេលវេលានៃការទិញសំបុត្រ ដើម្បីមើលការប្រគុំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតនឹងប្រាប់នៅថ្ងៃក្រោយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ k-serial

from: https://tnaot.com/km/m/detail/article/9296305