
វិស័យបទចម្រៀងពិតជាមានឥទ្ធិពលខ្លាំងបំផុតនៅជុំវិញពិភពលោក។ មនុស្សភាគច្រើនតែងចាប់យកការស្ដាប់ចម្រៀងជាវិធីលម្ហែអារម្មណ៍ បើទោះបីពួកគេរវល់នឹងការងារយ៉ាងណាក៏ដោយ។ ដូចអ្នកកីឡាកាសល្បីៗដែលបង្ហាញមុខនៅពេលនេះជាដើម ទោះបីពួកគេមានអាជីពជាអ្នកកីឡាមានឈ្មោះល្បី ឬមមាញឹកនឹងអាជីពនេះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនបានន័យថាពួកគេក៏មិនចូលចិត្តចម្រៀង ឬមិនមានតារាក្នុងដួងចិត្តនោះទេ។ ចង់ដឹងទេថាតើ តារាចម្រៀងណាខ្លះដែលអ្នកកីឡាកាសទាំងនេះចូលចិត្ត?
១. John Cena ចូលចិត្តគ្រប់បទរបស់ Eminem
២. The Undertaker ចូលចិត្តក្រុមចម្រៀងរ៉ក់ Guns N Roses, Nick Cave, Black Sabbath និងតារាចម្រៀង Johnny Cash
៣. Triple H ចូលចិត្តក្រុមចម្រៀង Motörhead
៤. Kane ចូលចិត្តក្រុមតន្ត្រី Pink Floyd
៥. Christian Cage ចូលចិត្ត Celine Dion
៦. Zack Ryder ចូលចិត្ត Justin Bieber
៧. Dolph Ziggler ចូលចិត្ត Britney Spears
៨. Steve Austin ចូលចិត្តក្រុមចម្រៀង Iron Maiden, Slayer, Judas Priest និងតារាចម្រៀង Ozzy Osbourne៩. Seth Rollins ចូលចិត្តក្រុមចម្រៀង Beatles