
ពិតជារឿងដែលគួរឲ្យសរសើរខ្លាំងណាស់ ផ្ទះមួយមិនគ្រប់ ថ្មីៗនេះតារាចម្រៀងនិងសម្ដែងនាង Bitoey បានបង្ហាញឲ្យហ្វេនៗ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបានឃើញនូវផ្ទះថ្មីមួយកន្លែងទៀតរបស់នាង និងស្វាមីយ៉ាងធំស្កឹមស្កៃ គួរឲ្យចង់រស់នៅ។
តាមរយៈរូបថតជាច្រើនសន្លឹកនៅលើអ៊ីនស្តាក្រាម ឈថតនៅខាងមុខផ្ទះជាមួយស្វាមី Bitoey ញញឹមមុខស្រស់យ៉ាងមានក្ដីសុខ។ បើតាមប្រភពព័ត៌មានថៃ Nineentertain ផ្ទះថ្មីមួយនេះ Bitoey និង DJ Man បានត្រៀមទុកជាកាដូសម្រាប់ស្វាគមន៍កូនដំបូងរបស់ពួកគេ ដែលកំពុងតែជិតបើកភ្នែកឃើញពន្លឺថ្ងៃក្នុងពេលឆាប់ៗនេះ។
យ៉ាងណា បើងាកមកមើលពីសម្រស់សោភ័ណភាពផ្ទះថ្មីរបស់ Bitoey វិញ ការរចនាម៉ូដ វាពិតជាប្រណីតស្រស់ស្អាតខ្លាំងណាស់ មិនថាខាងក្រៅខាងក្នុង បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បានបំពាក់សុទ្ធតែគ្រឿងសង្ហារឹមល្អៗ ធ្វើឲ្យនរណាៗបានឃើញហើយក៏ចង់រស់នៅដែរ៕