
អ្នកគាំទ្រភ្លឹកនឹងសម្រស់ Angela Baby ពេលតុបតែងខ្លួនក្នុងបុរាណយ៉ាងស្រស់ទាក់ភ្នែក
ថ្មីៗនេះរូបថតស៊េរីថ្មីរបស់តារាសម្ដែងស្រីកំពូលសម្រស់ Angela Baby ដែលកំពុងរៀបចំថតសម្ដែងក្នុងខ្សែភាពយន្តបែបបុរាណ ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មួយ ត្រូវបានចែករំលែកពាសពេញលើបណ្ដាញអ៊ីនធឺណេតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិជន។
តារាសម្ដែងស្រីរូបនេះ បានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមចិនមានការកោតសរសើរមិនដាច់ចំពោះការតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណីបុរាណរបស់ពួកគេយ៉ាងស្រស់ឆើតឆាយ នៅក្នុងសម័យកាលរាជវង្សថាង ដោយមានគ្រឿងតុបតែងលម្អស្រស់ស្អាត លេចធ្លោរយ៉ាងប្រណិតតែម្ដង។
សង្កេតឃើញថា ក៏មានការបញ្ចេញមតិនៅលើបណ្ដាញសង្គម និងអ្នកគាំទ្ររបស់នាងច្រើនជាប់មកហូរហែរ ដោយភាគច្រើនបានលើកសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកម្ដាយវ័យ ៣២ឆ្នាំរូបនេះ ចូលដល់ឆ្នាំថ្មីសម្រស់នៅតែមិនប្រែសោះឡើយ៕