Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mauro Icardi ចុះកិច្ចសន្យាអចិន្រ្តៃយ៍ជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ២០២៤

Paris Saint-Germain បានបញ្ជាក់ពីការនាំយកខ្សែប្រយុទ្ធ Mauro Icardi ក្នុងកិច្ចសន្យាអចិន្រ្តៃយ៍ពី Inter Milan។ កីឡាករអន្តរជាតិអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយ PSG ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមម្ចាស់ជើងឯកលីគកំពូលបារាំងបានយល់ព្រមបង់ថ្លៃ ៤៥ លានផោន ជាមួយការបន្ថែម៦,២លាន ផោនសម្រាប់ Icardi ដែលបានចូលរួមជាមួយពួកគេក្នុងលក្ខខណ្ឌខ្ចីពី Inter កាលពីថ្ងៃទី ២ ខែកញ្ញា។ ជាផ្នែកនៃកិច្ចព្រមព្រៀង PSG មានជំរើសក្នុងការទិញកីឡាករវ័យ ២៧ ឆ្នាំដែលផុតកំណត់នៅថ្ងៃអាទិត្យ ទី ៣១ ខែឧសភា។

ក្រុមទាំងពីរបានបញ្ជាក់ពីការផ្ទេរនេះដោយ Inter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្លិបសូមអរគុណដល់កីឡាករសម្រាប់រយៈពេល ៦ រដូវកាលដែលគាត់បានចំណាយជាមួយពួកយើងហើយសូមជូនពរឱ្យគាត់បានល្អបំផុតសម្រាប់អាជីពនាពេលអនាគត»។ Icardi ត្រូវបានចាកចេញពី Inter Milan នៅពេលការមកដល់របស់លោក Antonio Conte កាលពីរដូវក្តៅមុន ប៉ុន្តែរូបគេបានធ្វើយ៉ាងល្អនៅប្រទេសបារាំង។ កីឡាករដែលមានប្រភពពី Rosario រកបាន ២០ គ្រាប់ និងបញ្ជូនបាល់ ៤ ដងក្នុងការបង្ហាញខ្លួន ៣១ លើកនៅរដូវកាលនេះសម្រាប់ PSG មុនរដូវកាល Ligue 1 ត្រូវបានបញ្ឈប់ដោយសារការរីករាលដាលនៃជំងឺឆ្លងវីរុស COVID-19។ Icardi បានប្រជែងគ្នាដើម្បីដណ្តើមយកកៅអីជាមួយខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ PSG ដែលកិច្ចសន្យានឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។

យោងតាមសម្តី Sky នៅប្រទេសអ៊ីតាលីបានអោយដឹងថា Inter ចង់ចុះហត្ថលេខាលើកីឡាករ Cavani ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ខណៈដែលពួកគេត្រៀមសំរាប់ការចាកចេញដ៏មានសក្តានុពលរបស់ Lautaro Martinez ទៅកាន់ Barcelona។ Inter កំពុងស្វែងរកការផ្ទេរដោយឥតគិតថ្លៃ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរកីឡាករនារដូវក្ដៅដែលរំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ COVID-19 ហើយពួកគេក៏ចាប់អារម្មណ៍លើខ្សែបម្រើ Brescia វ័យ ២០ឆ្នាំ Sandro Tonali ផងដែរ៕

from: https://tnaot.com/km/m/detail/article/9294936