Inter Milan ចង់បាន Alexis Sanchez ពី Manchester United ក្នុងកិច្ចសន្យាខ្ចីរយៈពេលវែង បន្ទាប់ពីបន្តរដូវកាល ២០២០/២១ នៅអុីតាលី និងអង់គ្លេស។ Inter ត្រូវបានគេជឿជាក់ថានឹងចំណាយត្រឹមតែមួយភាគបួននៃប្រាក់ឈ្នួល ៤៥០,០០០ ផោនរបស់ Sanchez ជាមួយនឹងកិច្ចព្រមព្រៀង ១០ ខែដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ដែលរំពឹងថានឹងចំណាយអស់ ៦ លានផោនសម្រាប់ United ខណៈ Inter មិនមានជម្រើសក្នុងការទិញ។ ទោះយ៉ាងណានាយកកីឡាលោក Piero Ausilio បានប្រាប់ Sky នៅប្រទេសអុីតាលីថាបច្ចុប្បន្នក្លិបអ៊ីតាលីកំពុងតែព្យាយាមពង្រីកការស្នាក់នៅរបស់ Sanchez រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ Serie A ដែលនឹងត្រូវបញ្ចប់នៅរដូវក្តៅដោយសារការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងកើតមានដូចជានៅ Premier League ក្នុងប្រទេសអង់គ្លេស។
Sanchez វ័យ ៣១ ឆ្នាំបានទាត់បញ្ចូលទី ៥ គ្រាប់ក្នុង ៤៥ ប្រកួតសម្រាប់ United និងបានរងរបួសកជើងកាលពីខែតុលា ខណៈពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិឈីលី តែប៉ុន្មានខែប៉ុណ្ណោះក្នុងការខ្ចីជើងនៅកីឡដ្ឋាន San Siro។ អតីតខ្សែប្រយុទ្ធ Arsenal និង Barcelona រូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់បាន ១១ ប្រកួតសម្រាប់ Inter ចាប់តាំងពីបានវិលត្រឡប់មកប្រកួតកាលពីខែមករា ប៉ុន្តែ Ausilio មានអារម្មណ៍ថា Sanchez អាចជាកត្តាសំខាន់សម្រាប់រដូវកាលដែលនៅសល់។
លោក Ausilio បាននិយាយថា៖«ជាបឋមសូមចាប់ផ្តើមពីការសន្មតថាជាមួយនឹងកីឡាករទាំងអស់បំណងប្រាថ្នារបស់យើងគឺត្រូវបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនៃក្របខ័ណ្ឌ Serie A និង Europa League»។ «ឆន្ទៈរបស់យើង គឺត្រូវបញ្ចប់រដូវកាលជាមួយកីឡាករទាំងអស់នេះ។ ប្រសិនបើកិច្ចសន្យារបស់ពួកគេត្រូវបានបញ្ចប់យើងនឹងដោះស្រាយជាមួយនឹងស្ថានភាព។ រឿងតែមួយគត់ដែលខ្ញុំអាចប្រកាសបានព្រោះវាជាផ្លូវការ គឺថាយើងអនុវត្តជម្រើសរបស់យើងសម្រាប់ Ashley] Young»។
«ប៉ុន្តែយើងពឹងផ្អែកលើ Sanchez ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដើម្បីអាចផ្តល់នូវការវាយតម្លៃច្បាស់លាស់ចំពោះកីឡាកររូបនេះដែលបានរងរបួស និងមិនអាចលេងបានយូរ»។ «មុនពេលរងរបួសនេះគាត់ធ្វើបានល្អណាស់។ ខ្ញុំចាំពីការប្រកួតជាមួយ Barcelona និង Sampdoria។ នោះគឺជា Sanchez នៃរដូវកាលល្អបំផុតរបស់គាត់ទាំងជាមួយ Udinese និង Arsenal»។ «បន្ទាប់ពីរងរបួសគាត់មានពេលតិចតួចហើយបន្ទាប់មកបានចូលមកក្នុងរយៈពេលដ៏អាក្រក់នេះ។ ប៉ុន្តែឥឡូវនេះចាប់តាំងពីក្របខ័ណ្ឌ Serie A កំពុងបន្តគាត់នឹងមានឱកាសបង្ហាញពីតម្លៃរបស់គាត់ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត»។ «ប៉ុន្តែនិយាយដោយស្មោះត្រង់យើងទាំងពីរមានចំណាប់អារម្មណ៍ក្នុងការបញ្ចប់រដូវកាលតាមរបៀបដ៏ប្រសើរបំផុត និងស្វែងរកកិច្ចព្រមព្រៀងបន្ទាប់មកវាយតម្លៃអនាគតរបស់គាត់»។ Inter ដែលស្ថិតនៅលេខ ៣ ក្នុង Serie A ដែលនៅសល់ ១៣ ប្រកួតទៀតបច្ចុប្បន្នកំពុងឈរនៅពីក្រោយក្រុមកំពូលតារាង Juventus ចំនួន ៩ ពិន្ទុ ប៉ុន្តែមានការប្រកួតជាមួយក្រុមនៅកំពូលតារាង ខណៈដែល Lazio ស្ថិតនៅចន្លោះពួកគេជាមួយចំណាត់ថ្នាក់លេខ២៕