តារាសម្ដែង សន ពិសិដ្ឋ និងតារាចម្រៀងល្បីឈ្មោះ ឆន សុវណ្ណរាជ បានបញ្ចេញសារយ៉ាងខ្លីទាក់ទងនឹងទិវា សិទ្ធិកុមារអន្តរជាតិ ថ្ងៃ ១ មិថុនា។ តារាទាំង២ ក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយកុមារក្នុងគ្រាហ៍នេះដែរ។
លោក ឆន សុវណ្ណរាជ បានបង្ហោះសារដោយភា្ជប់រូបថតមួយសន្លឹកដែលមានរូបលោក និងកុមារីម្នាក់ជិះកង់សើចក្អាកក្អាយជាមួយគ្នាក្នុងសួនកម្សាន្តមួយនៅមុននេះថា រីករាយថ្ងៃសិទ្ធិកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២០។
ចំណែកតារាសម្ដែងប្រុសសម្បូរសាច់ដុំ សន ពិសិដ្ឋ វិញ បានបង្ហោះសារដោយមានភ្ជាប់រូបជាច្រើនសន្លឹក ដោយក្នុងនោះគេក៏ឃើញរូបកូនស្រីរបស់លោកម្នាក់ដែរ។ លោកនិយាយយ៉ាងខ្លីនៅមុននេះថា៖ “ទិវាកុមារអន្តរជាតិ”។រូបភាព៖ ហ្វេសប៊ុក ឆន សុវណ្ណរាជ និងសន ពិសិដ្ឋ
នៅថ្ងៃនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារលិខិតអបអរសាទរខួបលើកទី៧១ នៃទិវាសិទ្ធិកុមារអន្តរជាតិ និងខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ឆ្នាំ២០២០៕