
តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ករុណា ពេជ្រ មានបណ្តាំ២ចំណុចសំខាន់ៗ ផ្តាំផ្ញើជូនដល់អ្នកគាំទ្រជាទីស្រលាញ់ តាមរយៈបទពិសោធន៍របស់លោកផ្ទាល់នាពេលកន្លងមក។
នេះបើតាមពាក្យសម្តីរបស់លោក ករុណា ពេជ្រ បានថ្លែងប្រាប់មកកាន់ TNAOT APP ថា៖ ចំណុចទី១នោះគឺពាក់ព័ន្ធរឿងក្រុមគ្រួសារ ដែលមានឪពុកម្តាយលែងលះគ្នា ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់សូមកុំរំពឹងឬផ្តេកផ្តួលទៅលើអ្វីដែលកើតឡើងចំពោះឪពុកម្តាយយើង ចឹងក្នុងនាមយើងជាកូនត្រូវផ្តោតលើអ្វីដែលធ្វើអំពើល្អស្របច្បាប់ ចៀងវាងការខូចចិត្តទៅប្រព្រិត្តិអំពើខុសច្បាប់ធ្វើឲ្យប្រជាជនស្អប់ខ្ពើម កាន់ពិបាកជាងឪពុកម្តាយលែងគ្នាទៅទៀត ។
តារាចម្រៀងប្រុសរូបនេះ បានបន្តចំណុចទី២ ទៀតថា សូមបងប្អូនទាំងអស់គ្នាគួរតែទិញផ្ទះបង់រំលោះ កុំគិតអស់ខ្លាចអស់ការប្រាក់ច្រើន ចាំសន្សំលុយបានច្រើនចាំទិញ ទម្រាំតែសន្សំលុយបានផ្ទះនិងគឺឡើងថ្លៃទៀតហើយអត់មានកន្លែងនៅទេ ចឹងទាំងនេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ ពេលខ្លះប៉ះយើងទិញចំតំបន់អភិវឌ្ឍន៍លក់បានថ្លៃលើសអ្វីដែលយើងបង់រំលោះទៀតផង។
ជាចុងក្រោយលោក ករុណា ពេជ្រ បានរៀបរាប់ថាក្នុងនាមលោកជាកូនឪពុកម្តាយលែងលះគ្នា ក្នុងនាមលោកជាអ្នកធ្លាប់បង់រំលោះផ្ទះ ចឹងសូមចែករំលែកបទពិសោធន៍២ចំណុចសំខាន់នេះ ជូនដល់បងប្អូនទាំងអស់គ្នាដោយក្តីគោរព និងស្រលាញ់៕
អត្ថបទដោយ៖ លក្ខិណា