
Park Seo Joon បង្ហើបក្ដីកង្វល់ដែលលាក់ជាយូរ និងវិធីព្យាបាលផ្លូវចិត្តក្នុងពេលដ៏លំបាកនេះ
Park Seo Joon ជាតារាសម្ដែងកូរ៉េដែលបង្ហាញមុខលើថិថីសិល្បៈជិត ១ទសវត្សមកហើយ។ កន្លងមកជាច្រើនឆ្នាំកន្លងមកនេះ លោកពិតជាជួបរឿងជាច្រើន ពិសេសឧបសគ្គ និងបញ្ហារាប់ភ្លេចក្នុងជីវិត។
អំឡុងពេលផ្ដល់បទសម្ភាសជាមួយនឹង T Singapore តារាប្រុសរាងខ្ពស់ស្រឡះ Park Seo Joon បានបង្ហើបពីជីវិតផ្ទាល់ខ្លួនក្នុងនាមជាតារាសម្ដែង។ អ្វីដែល Seo Joon លើកមកបង្ហាញពេលនេះ គឺការព្យាបាលផ្លូវចិត្ត។ លោកមានអារម្មណ៍ថា ការនិយាយ ឬចែករំលែក បញ្ហាយើងជាមួយនឹងអ្នកដទៃ គឺជាវិធីមួយដ៏ល្អបំផុតក្នុងការបំបាត់ភាពតានតឹង។
ស្របពេលដែលមិនទាន់រកវិធីមកដោះស្រាយបាន មានតែការចែករំលែករឿងមិនសប្បាយចិត្តជាមួយនឹងអ្នកជុំវិញខ្លួនទេ ដែលអាចបន្ថែមថាមពលឲ្យលោក ក្នុងពេលយ៉ាប់យ៉ឺនបែបនេះ។
Park Seo Joon ក៏បាននិយាយដែរពីផលវិបាកមួយចំនួន ដែលលោកព្យាយាមអត់ទ្រាំ បៀមទុកក្នុងចិត្តក្នុងនាមជាតារាសម្ដែង គឺការចែកឲ្យដាច់នូវចរិតក្នុងរឿង និងចរិតពិត។
មួយទៀតអ្វីដែលតារាជាច្រើនជួបផលវិបាកដូចគ្នានោះ គឺត្រូវជំនះជាមួយកាមេរ៉ា ពេលចាប់ផ្ដើមថត។ Park Seo Joon សឹងលែងទ្រាំបានជាមួយរឿងនេះតទៀត មានន័យថាលែងចង់ទម្លាប់នឹងពេលវេលាបែបនេះហើយ។ ទោះជាយ៉ាងណា រឿងមួយដែលលោកនៅតែជំនះបាននោះ គឺផាសុកភាព និងពេលជូបបរិយាកាសថ្មីៗ៕