Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាល់ប៊ុមបទចម្រៀងថ្មីរបស់ Baekhyun លក់ដាច់ប្រចាំសប្តាហ៍

អាល់ប៊ុមបទចម្រៀងថ្មី “Delight” របស់លោក Baekhyun សមាជិកក្រុម EXO ជាអាល់ប៊ុមដែលលក់ដាច់ប្រចាំសប្តាហ៍ដំបូង។

អាល់ប៊ុមបទចម្រៀងខ្នាតតូចទី២ របស់លោកត្រូវបានចេញផ្សាយកាលថ្ងៃទី២៥ ខែឧសភា ហើយបានលក់ដាច់ ៧០៤ ៥២៧បន្ទះ ក្នុងសប្តាហ៍ដំបូង។ បទចម្រៀងរបស់លោកបានឈរនៅក្នុងកំពូលតារាង នៃតារាង Hanteo, Yes24, Kyobo, Hottracks និងតារាងអាល់ប៊ុមផ្សេងៗទៀត។

អាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes Top Album នៅក្នុង ៦៩ប្រទេសផ្សេងៗគ្នា ហើយត្រូវបានទទួលស្គាល់ដោយ “Platinum” ចំនួន ៣ដង តាមរយៈកម្មវិធីតន្រ្តី QQ Music របស់ប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ១ លើតន្ត្រី Kugou និង Kuwo Music ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9294674