Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រមុខរដ្ឋាភិបាលគ្រោងដាក់អំពូលភ្លើងឆ្លាតតាមផ្លូវទូទាំងប្រទេស

សីហនុ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចនាយរដ្ឋមន្ត្រីថ្លែងថា គ្រោងនឹងរៀបចំដាក់អំពូលភ្លើងអគ្គីសនីឆ្លាត នៅតាមគ្រប់រាជធានីខេត្តទាំងអស់ទូទាំងប្រទេស។

សម្តេចតេជោ បានលើកឡើងថា អំពូលភ្លើងនេះមានប្រយោជន៍ផ្តល់ពន្លឺគ្រប់គ្រាន់ និងសន្សំសំចៃអគ្គីសនី ព្រោះអំពូលនេះ នៅពេលដែលមានអ្នកឆ្លងកាត់វានឹងភ្លឺឡើង តែពេលដែលគ្មានអ្នកឆ្លងកាត់អំពូលនោះនឹងមិនសូវបញ្ចេញពន្លឺឡើយ។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានបញ្ចាក់ថា ផ្លូវដែលកសាងឡើងដោយស្នាដៃកូនខ្មែរ ធនធានខ្មែរ នៅក្នុងខេត្តព្រះសីហនុ ទាំង៣៤ខ្សែនោះ ក៏ត្រូវរៀបចំបំពាក់ភ្លើងឲ្យស្រស់ស្អាតផងដែរ ព្រោះនេះជាការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមក មើលកម្សាន្តលេង។

សូមបញ្ជាក់ថា ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

១៖ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។

២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។

៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9294673