Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងទ័ពឥណ្ឌា​សម្លាប់​ក្រុមសង្ស័យភេរវករ​១០នាក់ តាមព្រំដែនជាមួយប៉ាគីស្ថាន

ប្រភព Sputnik បានផ្សាយ​នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា កងទ័ពឥណ្ឌា​បានសម្លាប់ជនសង្ស័យជាភេរវករយ៉ាងតិច១០នាក់​ ​នៅ​តាមខ្សែបន្ទាត់ព្រំដែន​ ជាប់ជាមួយ​ប្រទេស​ប៉ាគីស្ថាន ។ 

ជារឿយៗ ​​ភាគីឥណ្ឌា​ចោទប្រកាន់​ថា ក្រុមភេរវករ​ទាំងនោះ ទទួលបាន​ការបណ្តុះបណ្តាល និងហ្វឹកហ្វឺន​ពី​ប៉ាគីស្ថាន ហើយជាការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាល​អ៊ិស្លាម៉ាបាដ​ ច្រានចោល​ពុំទទួលស្គាល់ ។ 

សកម្មភាព​ទប់ស្កាត់​របស់កងកម្លាំងឥណ្ឌា ​​​កាលពីថ្ងៃទី១ ខែមិថុនា នោះ គឺស្ថិតនៅ​តំបន់ Jammu និង Naushera ដែនដីកាស្មៀរ ដោយសម្លាប់​ភេរវករ ចំនួន​១០នាក់ ។ ឥណ្ឌា អះអាងថា ភេរវករ​ទាំងនោះ​ទទួលបានការហ្វឹកហាត់​ពីភាគីប៉ាគីស្ថាន ។ 

គួរជម្រាបថា តំបន់ស ឬ LoC នៅតាមបន្ទាត់ព្រំដែន​ឥណ្ឌា​ប៉ាគីស្ថាន តែងតែផ្ទុះឡើង​នូវ​អំពើហិង្សា​ បាញ់ប្រហារ​គ្នាឆ្លងកាត់ព្រំដែន រវាងទាហានឥណ្ឌា និងប៉ាគីស្ថាន ។ ភាគីទាំង២ ចោទប្រកាន់​ថា ភាគីម្ខាងរំលោភ​លើកិច្ចព្រមព្រៀងឈប់បាញ់រៀងៗខ្លួន ។ ឆ្នាំ២០២០នេះ ចាប់តាំងពីក្រោយការបាញ់ប្រហារ​ នៅខែមេសានោះមក ការរំលោភបំពាន​លើកិច្ចព្រមព្រៀង ឈប់បាញ់​របស់ប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានកត់ត្រាថា មានប្រហែល​២ ៥០០លើក ។ 

ឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែជាប្រទេស​មានអាវុយនុយក្លេអ៊ែរ ដូចគ្នា និងធ្លាប់ផ្ទុះសង្គ្រាម​ដណ្តើមការ​គ្រប់គ្រងដែនដីតំបន់កាស្មៀរ​នាគ្រាកន្លងមក ។ ជម្លោះរវាងប្រទេស​ទាំងពីរ បានកើតឡើង​ ចាប់តាំងពីឆ្នាំ​១៩៤៧​រហូតមក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9294658