
កាំមិនរ៉ៃដឺ គឺជាប្រភេទរឿងភាគដែលនិយាយអំពី វីរៈបុរសជិះម៉ូតូ ពាក់ស្រោមមុខដែលមានតួនាទីការពារពិភពលោកពីពួកបីសាច ។ កាំមិនរ៉ៃដឺ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន (Tokusatu )និង និព្ធនដោយលោក (shoishinomori) នៅប្រទេសជប៉ុនក្នុងឆ្នាំ 1971 រហូតមកដល់សព្វថ្ងៃអស់រយៈពេល 49 ឆ្នាំ មកហើយ រួមទាំងមានតួអង្កសរុបចំនួន 36នាក់។
កាំមិនរ៉ៃដឺ អុីឈុីគូល(១៩៧១-១៩៧៣)
គួរបញ្ចាក់ផងដែលថា កាំមិនរ៉ៃដឺដំបូងគេបង្អស់មានឈ្មោះថា កាំមិនរ៉ៃដឺ អុីឈុីគូល រឺ កាំមីនរ៉ៃដឺទីមួយ។ នៅក្នុងរឿងនោះបានឆ្លុះបញ្ចាំងអំពីនិសិ្សតម្នាក់ឈ្មោះថា (Takeshi Hongo) ដែលបានក្លាយខ្លួនជាកាំមិនរ៉ៃដឺ អុីឈុីគូល ព្រមទាំងទទួលភារៈកិច្ចក្នុងការបង្ក្រាបកងសម្ពន័ (Shocker) ពីពិភពលោក។