Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“មេបុណ្យ​ខាង​លិច​” ប្រាសាទ​ដ៏​អច្ឆរិយ​របស់​ខ្មែរ​ បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក​ក្នុង​​បារាយណ៍​

មេ​បុណ្យ​ខាងលិច ជា​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដី​ទួល​មួយ​កន្លែង ចំ​កណ្ដាល​បារាយណ៍​ខាងលិច ក្នុង​ខេត្ត​សៀមរាប។

ប្រាសាទ​មេបុណ្យ​ខាងលិច ជា​ប្រាសាទ​ដ៏​ល្អ​ឯក​​មួយ​ស្ថាបនា​ឡើង​ក្នុង​សតវត្ស​ទី​១១ ក្នុង​រាជ្យ​កាល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​។ ប្រាសាទ​នេះ​​ ត្រូវ​គេ​ចាត់ទុកជា​កន្លែង​សម្រាប់​តម្កល់​បល្ល័ង្ក​ ហើយ​នៅ​រដូវ​វស្សា​ប្រាង្គ​ប្រាសាទ​ទាំង​មូល​​ហាក់​ដូចជា​កំពុង​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក​​ដ៏​ធំ​ល្វឹងល្វើយ​។​​

សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្ម​ភក់ ហ៊ុមព័ទ្ធ​ស្រះទឹក​ធំ​មួយ​ដែល​គេ​ជីក​នៅ​លើ​ដី​ទួល។ នៅ​ចំ​កណ្ដាល​ស្រះ​ទឹក​ខាង​ក្នុង​មាន​សំណង់​មួយ​ធ្វើ​អំពី​ថ្ម​ភក់ ដែល​មាន​រាង​មូល​ដូចជា​អណ្ដូង​ទឹក មាន​អង្កត់​ផ្ចិត​ប្រហែល​ ៣​ម៉ែត្រ។ តាម​រយៈ​កំណាយ​នៅ​ឆ្នាំ១៩៣៩ គេ​រក​ឃើញ​រូប​បដិមា​មួយ​គឺ​ព្រះ​វិស្ណុ​ផ្ទំ​បច្ចុប្បន្ន​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​។​

​ឯកសារ​កត់ត្រា​​ដោយ​លោក ជីវ តាក្វាន់ ជា​បេសកជន​នៃ​ចក្រភព​ចិន​ដែល​បាន​មក​ដល់​រាជ​ធានី​អង្គរ​អំឡុង​ឆ្នាំ​១២៩៥ បាន​បញ្ជាក់​ថា ប្រាសាទ​មេបុណ្យ​ខាង​លិច ត្រូវ​បាន​ស្ថាបនា​ឡើង​ស្រប​តាម​អត្ថន័យ​នៃ​រឿង​កំណើត​ព្រះព្រហ្ម៕

from: https://tnaot.com/km/m/detail/article/9294636