Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិកចូលបន្ទប់ក្រោមដី ខណ:បាតុករទាមទារឲ្យបើកច្រកចូលសេតវិមាន

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយ​ នៅរសៀល ថ្ងៃទី១ ខែមិថុនា ថា លោក ដូណាល់ ត្រាំ ត្រូវបានកងការពារ​ជម្លៀសខ្លួន ចូលកាន់បន្ទប់ក្រោមដី នៅក្នុងសេតវិមាន កាលពីល្ងាច ថ្ងៃទី២៩ ខែឧសភា ក្រោយមានការប៉ះទង្គិចគ្នា ដោយហិង្សា រវាងក្រុមបាតុករ និងទីភ្នាក់ការងារសម្ងាត់ នៅខាងក្រៅវិមានប្រធានាធិបតី។

បើតាមសារព័ត៌មាន New York Times បានផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវបានកងការពារជម្លៀសខ្លួន​ ចូលទៅក្នុងបន្ទប់ក្រោមដី នៅក្នុងសេតវិមាន ក្រោយក្រុមបាតុករទាមទារឲ្យបើករបាំងការពារច្រកទា្វរសេតវិមាន។ ប៉ុន្ដែលោកប្រធានាធិបតី បានចូលទៅក្នុង​បន្ទប់ក្រោមដី អស់រយៈពេលមួយម៉ោង ហើយក៏ចេញមកវិញ។

ទោះជាយ៉ាងណា លោកជំទាវទី១ Melania Trump និង លោក Barron កូនប្រុសរបស់លោកប្រធានាធិបតី មិនត្រូវបានគេបញ្ជាក់ថា ពួកគាត់បានទៅតាម​លោក ត្រាំ នោះឡើយ។ ការផ្ទុះបាតុកម្ម រហូតក្លាយជាអំពើហិង្សា នៅតាមទីក្រុង និងរដ្ឋជាច្រើន នៅអាមេរិក នោះ បានកើតឡើង ក្រោយពេលមានការបែកធ្លាយនូវវីដេអូពីសកម្មភាពរបស់ប៉ូលិស ធ្វើទៅលើ George Floyd បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា។ 

បើតាមសារព័ត៌មាន AP បានផ្សាយថា ការផ្ទុះបាតុកម្មហិង្សាទាមទារយុត្ដិធម៌ បានបណ្ដាលឲ្យមានការចាប់ខ្លួនបាតុករ​ ប្រហែលជិត១៧០០នាក់ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9294629