តារាឆ្នើមរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Riyad Mahrez ត្រូវបានចោរចូលក្នុងផ្ទះរបស់គេ និងបានធើ្វការសកម្មភាពលួចយកនូវនាឡិកាដ៏មានតម្លៃចំនួន៣គ្រឿង និងរបស់របរផ្សេងៗទៀត សរុបជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនផោន។
នាឡិកាដែលអតីតកីឡាកររបស់ក្រុម Leicester បាត់បង់នោះគឺមានដូចជា នាឡិកាដៃម៉ាកល្បី Richard Mille តម្លៃ២៣ម៉ឺនផោន Rolex Daytona ៤ម៉ឺនផោននិង Rolex Day Date ៣,៥ម៉ឺនផោន ក្រៅពីនោះចោរក៏បានយកខ្សែដៃនិងអាវបាល់ទាត់មានតម្លៃដល់១៥ម៉ឺនផោនឯណោះ។
សូមបញ្ជាក់ថា Maharez គឺជាកីឡាករចុងក្រោយ បន្ទាប់ Dele Alii របស់ Tottenham Hotspur ដែលបានជួបរឿងនេះដូចគ្នាកាលពីជាងកន្លះខែកន្លងទៅ៕
ប្រភព៖ The Sun