ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Riyad Mahrez ត្រូវចោរលួចចូលផ្ទះយករបស់របរសរុបជាលុយ៥០ម៉ឺនផោន ក្នុងនោះមាននាឡិកាដៃទំនើប៣គ្រឿងផងដែរ។ ក្រុមចោរបានចូលទៅកាន់ផ្ទះជួលរបស់ Mahrez យកបានលុយ អាវបាល់ទាត់និងនាឡិកាដៃជាច្រើន។ ពួកចោរបានតាមដានសកម្មភាពរបស់កីឡាករវ័យ២៩ឆ្នាំយ៉ាងម៉ត់ចត់ មុនពេលឈានទៅដល់ការលួច។
សម្រាប់ទ្រព្យសម្បត្តិគិតជាប្រាក់៥០ម៉ឺនផោននោះមាននាឡិកាដៃម៉ាកល្បី Richard Mille តម្លៃ២៣ម៉ឺនផោន Rolex Daytona ៤ម៉ឺនផោននិង Rolex Day Date ៣,៥ម៉ឺនផោន។ ក្រៅពីនោះចោរក៏បានយកខ្សែដៃនិងអាវបាល់ទាត់មានតម្លៃដល់១៥ម៉ឺនផោនឯណោះ។
Riyad Mahrez គឺជាកីឡាករ Premier League ចុងក្រោយដែលត្រូវបានចោរលួចចូលផ្ទះ បន្ទាប់ពី Dele Alli កីឡាកររបស់ Spurs បានជួបរឿងបែបនេះដូចគ្នាកាលពី២សប្ដាហ៍មុន៕