Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតកម្មនៅអាមេរិក ធ្វើឲ្យលោកត្រាំកាន់តែបាត់បង់ឱកាស ក្នុងការបោះឆ្នោតនាពេលខាងមុខ

ស្ថានភាពឆ្លងកូវីដ​១៩ច្រើនបំផុត នៅលើពិភពលោក បានធ្វើឲ្យការគាំទ្រលោកត្រាំ ធ្លាក់ចុះ ហើយនៅពេលនេះ នឹងបន្តធ្លាក់ចុះខ្លាំងថែមទៀត ដោយសារតែបាតុកម្ម ពីសំណាក់ក្រុមជនជាតិស្បែកខ្មៅ កើតឡើងទូទាំងអាមេរិក ។

បើតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាន​ Washington Post-ABC News ​បានប្រកាស កាលពីថ្ងៃទី​៣១ ខែឧសភា  ថា លោក​ Joe Biden នាំមុខលើលោក ត្រាំ ដល់ទៅ​១០ពិន្ទុ​។ ចំណែកលោក ត្រាំ វិញ ការធ្លាក់ចុះ​គាំទ្រ ដោយសារតែវិបត្តិកើតឡើងផ្ទួនៗគ្នា នៅអាមេរិក ក្នុងនោះគឺបញ្ហាឆ្លងកូវីដ​១៩ និងបាតុកម្មហិង្សា ពាក់ព័ន្ធនឹងជាតិសាសន៍។

បើតាមលទ្ធផលស្ទង់មតិ មានពលរដ្ឋដល់ទៅ​៥៣ភាគរយ គាំទ្រលោក ​ Joe Biden ។ ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ​៤៣ភាគរយ តែប៉ុណ្ណោះ។ ជាមួយគ្នានេះលោកត្រាំ នឹងបន្តបាត់បង់ការគាំទ្រ​ពីក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក​។

នៅក្នុងការស្ទង់មតិ កាលពិខែមីនា ការគាំទ្រ​ដល់បេក្ខភាពទាំងពីររូប សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា មានប្រហាក់ប្រហែលគ្នា ​ដោយលោក​ Joe Biden ទទួលបានការគាំទ្រ​៤៩ភាគរយ ចំណែកលោកត្រាំ ទទួលបាន​៤៧ភាគរយ។

ការស្ទង់មតិត្រូវបានធ្វើឡើង ក្នុងពេល​បេក្ខភាព Joe Biden និង លោក ត្រាំ​ បន្ត​សកម្មភាពឃោសនាបោះឆ្នោតតាមអនឡាញ ដើម្បីស្វែងរកការគាំទ្រ ​សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ​២០២០៕ ប្រែសម្រួលដោយ៖ MEO 

from: https://tnaot.com/km/m/detail/article/9294538