សង្វៀនប្រដាល់ PNN បានរកឃើញបេក្ខភាពទាំង៤នាក់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដែលមានប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារហើយនាការបញ្ចប់វគ្គជម្រុះម្សិលមិញនេះ។
បន្ទាប់ចំណាយពេលប្រកួតជម្រុះជាហូរហែរយៈពេលប៉ុន្មានខែមកនេះ សង្វៀនប្រដាល់ PNN បានរកឃើញបេក្ខភាពទាំង៤នាក់ហើយដែលត្រូវឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះរួមមានកីឡាករ អេលីត ចំរើន អេ ណារ័ត្ន ប៊ុន សុធា និងចុងក្រោយគេនេះ វ៉ាន់ វឿន។
ការចាប់ឆ្នោតប៉ះគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសក៏ធ្វើរួចរាល់ដែរក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះ ពោលកីឡាករល្អកែង ប៊ុន សុធា ប៉ះ អេលីត ចំរើន ចំណែក អេ ណារ័ត្ន ប៉ះ វ៉ាន់ វឿន ។
ចំពោះកីឡាករ២រូបណាដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាសជាបន្ត ហើយអ្នកដែលឈ្នះទទួលបានខ្សែក្រវាត់១គ្រឿង និងប្រាក់រង្វាន់១ម៉ឺនដុល្លារ។ រំលឹកដែរថាម្ចាស់ខ្សែក្រវាត់មាសទី១ របស់សង្វៀន PNN រដូវកាលមុនបានលើកីឡាករ ឡៅ ចិត្រា៕