Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Real Madrid ​អាច​មិន​ជះ​លុយ​ទិញ​កីឡាករ​ថ្មី​ទេ ព្រោះ​ហេតុផល​នេះ​

​ក្រុម Real Madrid ​ទំនង​ជា​មិន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​ទេ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ដោយសារ​តែ​ពួកគេ​ក៏​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ Covid-19 ​ដែរ។

​Covid-19 ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ក៏​ដូចជា​ក្លឹប​ដទៃ​ទៀត​ខាត​បង់​ជា​ច្រើន ព្រោះ​មិន​មាន​ការ​ប្រកួត ​ហើយ​ផ្អាក​គ្រប់​សកម្មភាព​ទាំង​អស់។ ​ខណៈ​ដែល​ការ​ត្រលប់​មក​លេង​បាល់ទាត់​បាន​វិញ​នេះ​ទៀត ​ក៏​តម្រូវ​ឱ្យ​លេង​ទាំង​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា ដូច្នេះ​ការ​លក់​សំបុត្រ ​និង​អ្វី​ផ្សេង​ៗ​ទៀត​ក៏​មិន​ទទួល​បាន​ប្រាក់​ដូច​គ្នា។

ការ​គ្មាន​ចំណូល​នេះ​ហើយ ទើប​បាន​ជា​ក្រុម Real Madrid ​ទំនង​ជា​មិន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កីឡាករ​ថ្មី​នោះ​ទេ។ ពួកគេ​អាច​នឹង​រក្សា​ប្រាក់​ក្នុង​កុង​ធនាគារ​របស់​ខ្លួន ​ដើម្បី​បើក​ប្រាក់​ឈ្នួល​ឱ្យ​កីឡាករ​ដែល​មាន​ស្រាប់​វិញ ឬ​ក៏​នាំ​យក​កីឡាករ​ដែល​គេ​ខ្ចី​ជើង​មក​រួម​ក្រុម​ក៏​ថា​បាន។ ​បច្ចុប្បន្ន​នេះ ​យុវជន​ឆ្នើម​ៗ​របស់ Real Madrid ​ជា​ច្រើន​កំពុង​ដាក់​ឱ្យ​គេ​ខ្ចី​ជើង ​ហើយ​រដូវ​កាល​ក្រោយ ​ពួកគេ​អាច​នឹង​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​ហើយ៕

from: https://tnaot.com/km/m/detail/article/9294519