Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo ​​ខ្ញុំ​ចូល​ចិត្ត​មើល Messi ​លេង​ជាង​កីឡាករ​ណា​ទាំង​អស់​

​វីរៈបុរស​ប្រេស៊ីល Ronaldo ​បាន​និយាយ​ថា​លោក​ចូល​ចិត្ត​មើល Lionel Messi ​លេង​បាល់ទាត់​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​លើ​លោក​នេះ​។

​ក្នុង​បទ​សម្ភាសន៍​មួយ​កន្លង​ទៅ​នេះ Ronaldo ​បាន​ឱ្យ​លេខ​១​ទៅ Messi ​ជា​កីឡាករ​ដែល​លេង​ល្អ​បំផុត ​ហើយ​លោក​ចូល​ចិត្ត​មើល​កីឡាករ​អាហ្សង់ទីន​នេះ​មែនទែន។ ​ដោយ​ឡែក​សម្រាប់ Ronaldo ​វិញ ​មិន​មាន​ឈ្មោះ​ឡើយ សូម្បី​តែ​ក្នុង​ចំណោម Top5 ​របស់​លោក ​ព្រោះ​មាន​កីឡាករ​ជា​ច្រើន​ដែល​លេង​ល្អ​មើល​ជាង​កីឡាករ​ព័រទុយហ្គាល់​នេះ​ទៅ​ទៀត។

​Ronaldo ​ប្រេស៊ីល​បាន​និយាយ​ថា​៖ “Messi ​គឺ​ច្បាស់​ណាស់ ​គាត់​លេខ​១។ គាត់​មាន​ទេពកោសល្យ​ដែល​យើង​នឹង​ត្រូវ​ការ​ពេល​២០​ទៅ​៣០​ឆ្នាំ​ទៀត ទើប​រក​មនុស្ស​ដូច​គាត់​បាន។ ​ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​ Salah , Hazard , Neymar ​និង Mbappe ​លេង​ផង​ដែរ”៕

from: https://tnaot.com/km/m/detail/article/9294515