
ខ្សែប្រយុទ្ធរបស់អង់គ្លេសកីឡាករ JadonSancho ស្ថិតក្នុងចំណោមតារាក្នុងកីឡាបានបញ្ចេញសំឡេងទៅកាន់ពិភពលោកប្រឆាំងតវ៉ានឹងការរើសអើងពូជសាសន៍កាលពីថ្ងៃអាទិត្យ។ ការទាមទារតវ៉ាត្រូវបានធ្វើឡើងបន្ទាប់ពីលោកGeorgeFloydដែលជាបុរសស្បែកខ្មៅម្នាក់បានស្លាប់ខណៈពេលត្រូវបានឃាត់ខ្លួនដោយប៉ូលិសស្បែកសនៅទីក្រុងMinneapolisសហរដ្ឋអាមេរិក។ប៉ូលិសបានព្យាយាមយកជង្គង់សង្កត់ក្បាលរបស់Georgeពេញទំហឹងរហូតដល់ជនសង្ស័យបានដាច់ដង្ហើម។
ទង្វើមួយនេះធ្វើឲ្យក្រុមស្បែកខ្មៅនៅអាមេរិកផ្ទុះកំហឹងជាខ្លាំងនាំជាចេញមកតវ៉ានៅតាមដងផ្លូវដុតកម្ទេចរថយន្តរបស់ប៉ូលិសអាគារនិងស្រែកទាមទារយ៉ាងខ្លាំង។សម្រាប់ការប្រកួតនៅBundesligaយប់មិញSanchoបានបង្ហាញអាវដែលមានអក្សរថារកយុត្តិធម៌សម្រាប់GeorgeFloydបន្ទាប់ពីរកបានគ្រាប់សម្រាប់BorussiaDortmundទល់នឹងPaderborn។
សម្រាប់កីឡាករម្នាក់ទៀតរបស់ក្លឹបMoenchengladbachគឺMarcusThuramក៏បានធ្វើការលត់ជង្គង់ឧទ្ទិសដល់លោកGeorgeផងដែរក្រោយរកបានគ្រាប់បាល់៕