ម្ចាស់ជើងឯករបស់លីគបារាំង Paris St-Germain ទិញបានខ្សែប្រយុទ្ធ Mauro Icardi ក្នុងតម្លៃ ៦០លានអឺរ៉ូពីក្លឹប Inter Milan ជាផ្លូវការ។ កីឡាករវ័យ២៧ឆ្នាំសញ្ជាតិអាហ្សង់ទីនចូលរួមជាមួយ PSG កាលពីខែកញ្ញាឆ្នាំមុនក្នុងនាមជាកីឡាករខ្ចីជើងជាមួយលក្ខខ័ណ្ឌទិញផ្ដាច់កុងត្រា។ សម្រាប់កិច្ចសន្យាថ្មីមានន័យថា Icardi នឹងនៅជាមួយ PSG រហូតដល់ខែមិថុនាឆ្នាំ២០២៤។
Icardi រកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតគិតគ្រប់កម្មវិធី មុនពេលលីគកំពូលរបស់បារាំងត្រូវបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី ៣០ ខែ មេសា ខណៈនៅសល់១០ប្រកួតទៀត ព្រោះតែការរាតត្បាតវីរុសកូរ៉ូណា។ នៅក្នុងក្លឹបថ្មី Icardi ត្រូវប្រកួតប្រជែងកន្លែងលេងជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Edinson Cavano ដែលជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ PSG ហើយកុងត្រារបស់គេនឹងអស់នៅថ្ងៃទី ៣០ ខែ មិថុនា៕