ខ្សែប្រយុទ្ធស្លាប Sancho ពិតជាធ្វើបានល្អមែនសម្រាប់ការប្រកួតនេះ ដោយរកបានដល់ទៅ៣គ្រាប់ឯណោះជួយក្រុមDortmund លត់ក្រុម Paderborn ៦-១ កាលពីយប់មិញ។
សម្រាប់ការប្រកួតនេះដែរ ហាក់ដូចជាមិនមានអ្វីពិបាកសម្រាប់ក្រុម Dortmund ឡើយ។ ពួកគេលេងបានយ៉ាងល្អ និងបន្ដរកគ្រាប់បាល់ជាច្រើនគ្រាប់ ជាពិសេស Sancho តែម្ដង ដែលរកបានដល់ទៅ៣គ្រាប់ម្នាក់ឯង។ ជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុម Dortmund បន្ថយគម្លាតពីក្រុមកំពូលតារាង Bayern Munich មកត្រឹម៧ពិន្ទុវិញផងដែរ។ ខណៈដែលក្រុម Paderborn វិញស្ថិតនៅបាតតារាង ប្រឈមនឹងការកាត់ចោលហើយ៕