Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកផ្ដល់ថ្នាំគ្រុនចាញ់ជាង២លានគ្រាប់ និងម៉ាស៊ីនជំនួយដង្ហើម​១ពាន់គ្រឿង​ ជួយដល់ប្រេស៊ីល

សហរដ្ឋអាមេរិក​ បានប្រកាសផ្តល់ថ្នាំ ​Hydroxychloroquine ជាង​២លានគ្រាប់​ឲ្យដល់ប្រទេសប្រេស៊ីល ព្រមទាំង​ម៉ាស៊ីន​ជំនួយដង្ហើម​​​​ផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព Washington Times កាលពីថ្ងៃទី៣១ ខែឧសភា ។ 

សហរដ្ឋអាមេរិក​ បានប្រកាស​ផ្តល់ថ្នាំប្រឆាំងនឹងគ្រុនចាញ់​ឲ្យដល់​ប្រទេសប្រេស៊ីល​ ​ជាង២លានគ្រាប់ ។ នេះជាការលអះអាងរបស់ប្រធានាធិបតី​ ដូណាល់ ត្រាំ ដោយគិតថា ប្រហែលថ្នាំនេះអាច​ការពារ​ប្រឆាំង​នឹងវីរុស​កូវីដ​១៩បាន។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ​នៅមិនទាន់​មានភស្តុតាងណាមួយ​ គាំទ្រ​ចំពោះ​ការប្រើប្រាស់ថ្នាំ​ព្យាបាលគ្រុនចាញ់នេះថា វាអាចប្រឆាំងជំងឺ​កូវីដ​១៩នៅឡើយដែរ។ 

ទោះជាយ៉ាងណ មិនទាន់មានការសិក្សាផ្នែកវិទ្យាសាស្ត្រទ្រង់ទ្រាយធំណាមួយ រកឃើញថា ថ្នាំប្រភេទ Hydroxychloroquine មានសុវត្ថិភាព ឬមានប្រសិទ្ធភាព នៅក្នុងការការពារ ឬព្យាបាល COVID-19 ទេ។ ប៉ុន្ដែការសិក្សាទ្រង់ទ្រាយតូចខ្លះ បានបង្ហាញពីលទ្ធផលកាន់តែអាក្រក់ ចំពោះអ្នកប្រើប្រាស់ថ្នាំនេះថែមទៀតផង ។ 

ប្រទេសប្រេស៊ីល  បច្ចុប្បន្ននេះ ជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅអាមេរិកឡាទីន ដោយសារជំងឺឆ្លងរាតត្បាតកូវីដ​១៩ ។ ប្រទេសនេះ នៅតែបន្មានអ្នកឆ្លងកើនឡើងក ហើយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងរឹតបន្តឹងការធ្វើដំណើរពីប្រទេសប្រេស៊ីល ដើម្បីរារាំងមិនឱ្យឆ្លងពីវីរុស ចូលមកក្នុងប្រទេសសហរដ្ឋអាមេរិកនោះឡើយ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃទី៣១ ខែឧសភា មន្ត្រីនៅសេតវិមានបានបញ្ជាក់ថា ថ្នាំ Hydroxychloroquine ត្រូវបានបញ្ជូន ទៅប្រទេសប្រេស៊ីល​ សម្រាប់បុគ្គលិក​សុខាភិបាល​ជួរមុខ និងសម្រាប់ព្យាបាលអ្នកដែលអាចឆ្លងវីរុសកូវីដ​១៩ ។ សេតវិមានបានប្រកាសថា ខ្លួនក៏កំពុងបញ្ជូនម៉ាស៊ីនជំនួយដង្ហើមចំនួន ១០០០ គ្រឿង ទៅឲ្យប្រទេសប្រេស៊ីល៕ ប្រែ សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9294448