Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាណាដាដំណើរការវិស័យទេសចរណ៍ ខណៈអឺរ៉ុបគ្រោងបើកព្រំដែន សម្រាប់ទេសចរណ៍ក្នុងតំបន់

រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់រាប់សិបលានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក ខណ:កូវីដ​១៩កំពុងតែរាលដាលយ៉ាងខ្លាំង។ បច្ចុប្បន្នកាណាដាមានអ្នកឆ្លងកូវីដ​១៩ ​កើនឡើងដល់ទៅ​៩០ ៩៤៧ ករណី ក្នុងនោះមានអ្នកស្លាប់​៧២៩៥នាក់។

រដ្ឋមន្ត្រី​អភិវឌ្ឍន៍សេដ្ឋកិច្ច​កាណាដា លោក Melanie Joly កាលពីថ្ងៃទី​៣១ ខែឧសភា បានប្រកាសចំណាយប្រាក់ ​រហូតដល់ទៅ​៣០លានដុល្លារ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក សម្រាប់​ជួយដល់​វិស័យ​សេដ្ឋកិច្ច​ប្រទេសនេះដំណើរការឡើងវិញ​។ ទឹកប្រាក់ទាំងនោះ នឹងជួយដល់វិស័យទេសចរណ៍ឲ្យដំណើរការទេសចរណ៍របស់ខ្លួន ​ដោយប្រុងប្រយ័ត្ន និងមានវិធានការទប់ស្កាត់ការឆ្លងកូវីដ​១៩។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលបារាំងបានស្នើដល់​ប្រទេសតំបន់អឺរ៉ុប បើកព្រំដែនដំណើរការវិស័យទេសចរណ៍ ក្នុងតំបន់ដោយមិនចាំបាច់កាត់ផ្តាច់ រយ:ពេល​១៤ថ្ងៃ​។ បារាំង បានស្នើបើក ព្រំដែន​សម្រាប់ប្រទេសក្នុងសហគមន៍​អឹរ៉ុប ចាប់ពីថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែមិនទាន់ទទួលបានការឯកភាព ពីប្រទេសក្នុងតំបន់នៅឡើយ។

នាយករដ្ឋមន្ត្រីបារាំង លោក Édouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប​រួមគ្នា បើកព្រំដែន ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ឱ្យល្អប្រសើរឡើងវិញ ជាពិសេស គឺវិស័យទេសចរណ៍​។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែន ត្រូវបានប្រទេសមួយចំនួន មិនយល់ព្រម ជាពិសេស គឺប្រទេសដែលមានករណីឆ្លងកូវីដ-១៩តិច​ ដោយសារខ្លាចរលកឆ្លងកូវីដជាលើកទីពីរ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9294421