Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនមានអ្នកឆ្លងកូវីដ១៩ថ្មីទេថ្ងៃនេះ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨ និង ៣០​ព្រឹក ថ្ងៃទី​ ១​ មិថុនា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ។​ ចំនួនសរុបកូវីដ-១៩​ នៅកម្ពុជាមាន ១២៥នាក់​ដដែល ចំនួនសំរាកពេទ្យនៅ២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​ និងគ្មានអ្នកស្លាប់ឡើយ។ នេះបើតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នា២០២០នេះ។

CDC ​បញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ជាដើម។ល។ មួយវិញទៀត​ យើងក៏ត្រូវបន្តរក្សាគម្លាតបុគ្គល​​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នាផងដែរ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9294244