Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាឆ្នើម Atletico គឺ Saul នឹងបង្ហាញក្លឹបថ្មីរបស់ខ្លួនរយ:ពេល៣ថៃ្ងទៀត

ខែ្សបម្រើរបស់ក្រុម Atletico Madrid កីឡាករ Saul Niguez បានធើ្វការបង្ហោះ story ក្នុងបណ្ដាញសង្គម Instagram របស់ខ្លួន បញ្ជាក់អំពីការប្រកាសនូវក្លឹបថ្មីរបស់ខ្លួនក្នុងរយ:ពេល៣ថៃ្ងទៀត។

កីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញនេះ បានជាប់ទាក់ទងខ្លាំងទៅនឹងការផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៧០លានផោន ដោយពាក្យចចាមអារ៉ាមនេះបានកើតឡើងតាំងពីមុនវីរុស covid-19 រាលត្បាតទៀតផង។

យ៉ាងណាក្ដី កីឡាករវ័យ២៥ឆ្នាំ ដែលលេងបានចំនួន៣៧ប្រកួតឲ្យលោក Diego Simeone ក្នុងរដូវកាលនេះ បានស៊ុតបញ្ចូលទីចំនួន៤គ្រាប់ និងបានបញ្ជាក់ក្នុងបណ្ដាញសង្គមរបស់គេថា ខ្លួននឹងធើ្វការប្រកាសនូវក្លឹបថ្មីក្នុងរយ:ពេល ៧២ម៉ោងខាងមុខទៀត៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9294186