
តារាសម្ដែងស្រីវ័យក្មេង កញ្ញា គីម ហួរ បានវិលត្រលប់មកចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ ក្រោយមិនសូវបង្ហាញវត្តមានញឹកញាប់ដូចកាលពីពេលមុនៗ ស្របពេលកញ្ញាកំពុងរវល់មមាញឹកគ្រប់គ្រងជំនួញផ្ទាល់ខ្លួន។
តារាសម្ដែងរូបនេះ កំពុងមានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ដោយសារតែរូបសម្រស់របស់កញ្ញាគួបផ្សំនឹងសមត្ថភាពសម្ដែងដ៏មានទេពកោសល្យ។ ភាគច្រើនមហាជនតែងតែសង្កេតឃើញថា ស្រីស្អាត គីម ហួរ លេចមុខសម្ដែងជាហូរហែក្នុង MV បទចម្រៀងជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស និងថតរូបផ្សព្វផ្សាយសម្អាងការនិងថត Pre-Wedding ជាដើម។
គួរឲ្យដឹងផងដែរថា កញ្ញា គីម ហួរ បានចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ប្រមាណជាង៣ឆ្នាំមកហើយ ដែលពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញាតែងតែបង្ហាញវត្តមានសម្ដែងក្នុងការថត MV បទចម្រៀងជាច្រើនបទ ដែលកាន់តែធ្វើឲ្យមហាជនស្គាល់កញ្ញាកាន់តែច្រើនឡើង៕