អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden និងជាបេក្ខភាព ប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០ បានទៅកាន់កន្លែងបាតុកម្ម នៅរដ្ឋ Delaware ។ លោក Joe Biden បានលើកឡើងថា ទឹកដីអាមេរិក កំពុងប្រឈមនឹងការឈឺចាប់។
លោក Joe Biden បានសរសេរនៅលើបណ្តាញសង្គមTwitter ថា «យើងជាប្រទេសមួយកំពុងតែប្រឈមនឹងការឈឺចាប់ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យប្រែក្លាយការឈឺចាប់ទាំងនេះ ទៅជាការបំផ្លាញខ្លួនឯងនោះឡើយ»។ លោក Joe Biden បានជួបជាមួយគ្រួសារជនរងគ្រោះ នៅកន្លែងបាតុកម្ម ដោយបាននិយាយគ្នាយ៉ាងជិតស្និទ្ធ។
លោក Joe Biden បានលើកឡើងថា «ក្នុងពេលខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំនឹងលើកយកបញ្ហានេះមកនិយាយ ហើយអ្វីដែលសំខាន់ជាងនេះ គឺខ្ញុំនឹងស្តាប់ ដូចអ្វីដែលខ្ញុំបានធ្វើនៅពេលនេះ »។
លោកJoe Biden បានថ្លែងថា ធ្វើឲ្យមនុស្សជាច្រើន ស្ងប់អារម្មណ៍ ដោយលោកបានលើកឡើងថា« ខ្ញុំបាននិយាយជាមួយគ្រួសារជនរងគ្រោះ George Floyd ពួកគាត់គឺជា មនុស្សដែលមានភាពស្និទ្ធស្នាល ត្រឹមត្រូវ ចេះស្រឡាញ់គ្នា គួរឲ្យគោរព។ ជាថ្មីម្តងទៀត យើងបានឮនៅពាក្យ ថា «ខ្ញុំមិនអាចដកដង្ហើមបាន»។ ពាក្យនោះបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពព្រៃផ្សៃបំផុត មិនខុសអ្វីពីការដកសញ្ជាតិ សិទ្ធជាមនុស្សនៅអាមេរិក នោះឡើយ»។
លោក Joe Biden បន្តទៀតថា «ខ្ញុំយល់ពីការឈឺចាប់ និងផលប៉ះពាល់ ។ ពលរដ្ឋបានឆ្លងកាត់ការឈឺចាប់ ហើយគ្រួសារ George Floyd មានសិទ្ធិទាមទារយុត្តិធម៌ ។ ចំណែកពលរដ្ឋ នៅ Minnesota មានសិទ្ធិរស់នៅដោយស្ងប់ស្ងាត់ផងដែរ។ ដូច្នះសូមកុំប្រែក្លាយការឈឺចាប់ទៅជាការបំផ្លាញខ្លួនឯង»៕ ប្រែសម្រួលដោយ៖MEO