ក្រោយស្ងប់ស្ងាត់រឿងអាស្រូវមានជនទី៣ ចូលជ្រែកក្នុងគ្រួសារអ្នកនាង គង់ សុជាតិ ហាក់បីដូចជាស្រស់ស្រាយ និងប្រសើរជាងមុន ព្រមទាំងបានធូរស្បើយចាកចេញពីមន្ទីរពេទ្យ អាចត្រឡប់ធ្វើការបានធម្មតាវិញ។
បន្ទាប់ពីអវត្តមានអស់រយៈពេល៣សប្តាស៍ពេលនេះ អ្នកនាង គង់ សុជាតិ បានត្រឡប់មកវិញហើយ ក្នុងកម្មវិធីតន្រ្តីពិសេស របស់ទូទស្សន៍ហង្សមាស ជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ និងភាពជឿជាក់។
ជាមួយគ្នានោះដែរអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកថតបង្ហាញភាពស្និតស្នាលជាមួយក្រុមការងារដោយក្តីនឹករលឹក ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនាងបានតុបតែងខ្លួនយ៉ាងស្រ់ស្អាតដូចព្រះនាង គ្រង់រ៉ូបពណ៍ផ្កាឈូកបង្ហាញវត្តមាន នៅទូរទស្សន៍ហង្សមាស ធានាថាក្រោយលោក ជា វិបុលឃើញភរិយាខ្លួនហើយ ច្បាស់ណាស់លង់កាន់តែខ្លាំងជាមិនខាន៕ ដោយ៖ លក្ខិណា