
ផលិតកម្ម YG Entertainment បានប្រកាសពីការចេញនូវបទចម្រៀងទោលសម្រាប់ កញ្ញា Rosé, កញ្ញា Lisa, និងកញ្ញា Jisoo ដែលអ្នកគាំទ្ររបស់ពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយ ។
បន្ទាប់ពី Jennie បានចេញបទ “SOLO” រួចមក ផលិតកម្ម YG Entertainment ក៏បានសន្យាថាបទចម្រៀងទោលរបស់សមាជិក ៣នាក់ផ្សេងទៀត ក៏មាននៅក្នុងស្នាដៃអ្នកនិពន្ធក្នុងផលិតកម្មផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ពួកគេ បទម្រៀងរបស់ Rosé ត្រូវបានបញ្ចប់ និងត្រៀមរួចរាល់សម្រាប់ការចេញផ្សាយ ហើយបទនោះនឹងត្រូវបានចេញផ្សាយនៅខែកញ្ញា បន្ទាប់ពីអាល់ប៊ុមពេញលេញដំបូងរបស់សមាជិកទាំងអស់។ Lisa ត្រូវបានរៀបចំសម្រាប់ការចេញបទថ្មីផងដែរ រីឯ Jisoo ក៏ត្រូវបានរៀបចំក្នុងបទថ្មីដូចគ្នា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop