Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo ប្រាប់ឈ្មោះកីឡាករដែលគេចូលចិត្ដទស្សនា តែមិនមាន Cristiano ឡើយ

វីរបុរសបាល់ទាត់ប្រេស៊ីល លោក Ronaldo បានបង្ហាញនូវឈ្មោះកីឡាករចំនួន៥នាក់ ដែលលោកចូលចិត្ដទស្សនា ប៉ុន្ដែមិនមានឈ្មោះ Cristiano Ronaldo ឡើយ។

Ronaldo ត្រូវបានគេចោទសួរអំពីកីឡាករចំនួន៥នាក់ ដែលលោកចូលចិត្ដទស្សនាខ្លាំងបំផុត ខណ: Messi គឺជាកីឡាករទី១ ដែលលោកពេញចិត្ដបំផុត ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមិនមាន Cristiano ឡើយ។

«Messi ជាការពិតណាស់, គឺជាកីឡាករដែលខ្ញុំចូលចិត្ដទស្សនាបំផុត, វាជាទេពកោសល្យដែលត្រូវចំណាយពេល ២០ ទៅ៣០ឆ្នាំ ទើបអាចនឹងមានកីឡាករស្រដៀងទៅនឹងរូបគេម្ដងទៀត» Ronaldo និយាយ។

«ខ្ញុំក៏ចូលចិត្ដមើលការលេងរបស់ Salah, Hazard, Neymar និង Mbappe ផងដែរ»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9293930