ស្ថានភាព Coutinho ដែលកំពុងស្ថិតនៅក្លឹប Bayern Munich ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Barcelonaនោះកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយ Bayern Munich ហាក់មិនចង់ទិញផ្តាច់កីឡាករប្រេស៊ីលរូបនេះទេ។
ទោះជាយ៉ាងណា មានក្លឹបជាច្រើនកំពុងចាប់អារម្មណ៏ Coutinhoក្នុងចំណោមនោះក៏មានក្រុម Tottenham របស់គ្រូបង្វឹកលោក Jose Mourinho ផងដែរ ដោយពួកគេនឹងព្រមទទួលយកការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីល រូបនេះ ប៉ុន្តែសម្រាប់តែកិច្ចសន្យាខ្ចីជើងប៉ុណ្ណោះ ។
មូលហេតុដោយសារតែ ក្រុម Tottenhamបានដឹងអំពីគុណភាពរបស់ Coutinho ចាប់តាំងពីគេចាកចេញពីក្រុមហង្សក្រហម Liverpoolមក ទម្រង់លេងរបស់ខ្សែបម្រើរូបនេះ ហាក់ធ្លាក់ចុះយ៉ាងខ្លាំង ។
ដោយសារមូលហេតុនេះហើយ បានឲ្យដឹងថាក្រុមSpurs ចង់បានត្រឹមតែកិច្ចព្រមព្រៀងខ្ចីជើងប៉ុណ្ណោះ ខណ: Coutinhaមិនស្ថិតនៅក្នុងគម្រោងរបស់ក្រុម Barcaនោះឡើយ។