ទិវាសិទ្ធកុមារតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងថ្ងៃទី១ខែមិថុនាមិនថាប្រទេសណាក៏ដោយក៏ប្រារព្ធពិធីនេះនៅក្នុងថ្ងៃនេះដូចគ្នាដែរ គឺក្នុងគោលបំណងឲ្យមនុស្សជាតិចងចាំនូវវិនាសកម្មនៃការកាប់សម្លាប់ស្រ្តី និងកុមារនៅភូមិលឺឌីសែ ប្រទេស ឆេក និងភូមិអូរាឌូ ប្រទេសបារាំង ដោយពួកហ្វាសស៊ីសអ៊ីត្លែរអំឡុងឆ្នាំ១៩៤២-១៩៤៤នៃសង្គ្រាមលោកលើកទី២ និងរួមគ្នារំងាប់អំពើហឹង្សា ដើម្បីថែរក្សាសន្តិភាពក្នុងពិភពលោក។
ការប្រកាសអនុម័តជ្រើសរើសថ្ងៃទី១ ខែមិថុនាជាទិវាសិទ្ធកុមារដំបូងគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៩ដោយអង្គការក្រៅរដ្ឋាភិបាល«Women International Democratic Federation»ហៅកាត់ថាWIDF ហើយត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ១៩៥៩។ចំណែកឯប្រទេសកម្ពុជាយើងបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៩២។
អនុសញ្ញាអន្តរជាតិនេះទទួលស្គាល់ថា ៖
– កុមារទាំងអស់មានសិទ្ធិដូចគ្នា មិនថាគេកើតចេញមកពីប្រភពណា គេមានសប្បុរអ្វី គេមានភេទអ្វី ជាដើមនោះឡើយ…
– កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ រដ្ឋត្រូវធានាការរស់នៅរបស់កុមារ និងការអភិវឌ្ឍន៍របស់កុមារ ដូច្នេះក្មេងម្នាក់ៗត្រូវតែអាចញ៉ាំតាមការស្រេកឃ្លានរបស់គេ ត្រូវអោយគេបានស្នាក់នៅ ត្រូវបានគេមើលថែរក្សា។
– កុមារគ្រប់រូបត្រូវមាននូវគ្រប់លទ្ធភាព និងមធ្យោបាយជូយសម្រួល ដើម្បីធានាអោយ មានសុខភាពល្អ ទៅសាលារៀន បណ្តុះបណ្តាលខ្លួនឯង និងក្លាយជាមនុស្សពេញវ័យដែល ប្រកកបដោយសេរីភាព និងការទទួលខុសត្រូវ ។