Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

(Update)៖ ​អ្នកជំងឺកូវីដ​១៩ ពិភពលោក​ជាសះស្បើយ​ជាង ២,៨​ លាននាក់

អ្នកជំងឺ​កូវីដ​១៩ នៅជុំវិញពិភពលោក រហូតមដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានជាសះស្បើយ​ជាង​ ២ ៨៤៦ ៥២៣ នាក់ ។ នេះបើតាមការបញ្ជាក់របស់ប្រភព Worldometers.info ។

ប្រភពបន្តថា វីរុស​នេះ បានឆ្លង​លើមនុស្សជាង ៦ ២៦២ ៨០៥ នាក់ ក្នុងនោះបាត់បង់ជីវិតកើនដល់ ៣៧៣ ៨៥៥ នាក់​ នៅជុំវិញពិភពលោក ។ 

គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) បានផ្ទុះឡើងដំបូងគេ នៅខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន ។ 

ប្រភព Wikipedia បានអះអាងថា ជំងឺនេះ​បានរាតត្បាត ​និងឆ្លងនៅលើដែនដី និងប្រទេស​សរុប ​២២៩​ នៅជុំវិញពិភពលោក គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ 

ប្រភព​បញ្ជាក់ថា អាមេរិក ​ជាប្រទេសរងគ្រោះធ្ងន់ជាងគេ មានអ្នកឆ្លងកូវីដ​១៩ ជាង​ ១,៨ លាននាក់ ក្នុងនោះបាត់បង់ជីវិត ១០៥ ៥០៥ នាក់ និង ៣៩៦ ៩៤៥ នាក់បានជាសះស្បើយ ។ 

ប្រេស៊ីល ជាប្រទេសរងគ្រោះ បន្ទាប់ពីអាមេរិក មានអ្នកឆ្លងសរុប ៥០៥ ៤៨៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២៩ ០១៣ នាក់ និង២០០ ៨៩២ នាក់បានជាសះស្បើយ ។

រុស្ស៊ី​ ជាប្រទេសរងគ្រោះទី៣ មានអ្នកឆ្លង​សរុប​ ៤០៥ ៨៤៣ នាក់ ក្នុងនោះបាត់បង់ជីវិត​ ៤ ៦៩៣​ នាក់ និង​១៧១ ៨៨៣ នាក់ បានជាសះស្បើយ​វិញផងដែរ ។ 

គួរជម្រាបថា រហូតមកដល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក ឬ WHO មិនទាន់ប្រកាស​ថា មានថ្នាំព្យាបាល ឬវ៉ាក់សាំង​ ប្រឆាំងនឹងវីរុស​កូវីដ​១៩ ពិតប្រាកដនៅឡើយ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ​ ក្រុមស្រាវជ្រាវ​ជីវបច្ចេកវិទ្យា Sinovac ​​មូលដ្ឋាន នៅទីក្រុងប៉េកាំង ​អះអាងថា  ចិនបាននិងកំពុងធ្វើតេស្តវ៉ាក់សាំង​​ប្រឆាំងនឹងវីរុស​កូវីដ​១៩នេះ ហើយលទ្ធផល មានប្រសិទ្ធភាពខ្ពស់​៩៩ភាគរយ ។ ការធ្វើតេស្តនោះ​ធ្វើឡើង​ទៅលើសត្វស្វា​ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9293912