បាតុកម្មរបស់ក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក៏ដូចជា ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ត្រូវប៉ូលិសសង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់ ។ បាតុកម្មនោះបានក្លាយជាកុបកម្ម រាលដាលដល់ទីក្រុងជាច្រើន នៅអាមេរិក ដោយអូសបន្លាយជាច្រើនថ្ងៃកន្លងមក ហើយពេលនេះបាតុកម្មបានរាលដាលដល់តំបន់អឺរ៉ុបហើយ។
កាលពីថ្ងៃទី៣១ ខែឧសភា ទីក្រុងឡុងដ៍ ប៉ូលិសបានចាប់ខ្លួនមនុស្ស២៣នាក់ ចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងសកម្មភាពប្រើហិង្សាលើជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅអាមេរិក។ សារព័ត៌មាន Daily Mail បានផ្សាយថា មានបាតុករ២៣នាក់ ត្រូវបានចាប់ខ្លួន ដោយបានបំពានច្បាប់ហាមប្រាម ក្នុងនោះមានទាំងគម្លាតសង្គម ទប់ស្កាត់ការឆ្លងកូវីដ១៩។
ប៉ូលិកទីក្រុងឡុងដ៍ បានឲ្យដឹងថា បាតុករដែលបានចាប់ខ្លួន ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ចំណែកក្រុមបាតុករត្រូវបានបំបែក ។ កាលពីថ្ងៃទី៣១ ខែឧសភា ចាប់ពីវេលាម៉ោង៨ព្រឹក ក្រុមជនជាតិស្បែកខ្មៅ នៅអង់គ្លេស បានបង្ហាញពីការសាមគ្គី ជាមួយក្រុមជនជាតិស្បែកខ្មៅ នៅអាមរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍។
បាតុកម្ម នៅអាមេរិក ក៏ដូចជា នៅមុខស្ថានទូតអាមេរិក នៅអង់គ្លេស ដោយបានលើកស្លាកបដាធំៗ ដោយមានអក្សរថា «ខ្ញុំមិនអាចដកដង្ហើមបាន» ។ នេះជាពាក្យដែលលោក George Floyd និយាយទៅកាន់ប៉ូលិស ក្នុងពេលប៉ូលិសសង្កតកជាប់ ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន៕ ប្រែសម្រួលដោយ៖ MEO