
របាយការណ៍ចុងក្រោយបាននិយាយថា James Jirayu នឹងចាប់ដៃគូសម្ដែងជាមួយតារាសម្តែងជាន់ខ្ពស់ Anne Thongprasom ជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ថ្មី។
នៅលើព័ត៌មានកម្សាន្ត អ្នកយកព័ត៌មានបានសម្ភាសន៍តារាប្រុសរូបនេះអំពីរឿងថ្មី ដែលលោកនឹងត្រៀមសម្តែងនៅជាមួយតារាសម្ដែងជើងចាស់ Anne Thongprasom។
លោក James Jirayu ឆ្លើយតបថា “តារាសម្តែងឈានមុខគឺប្រហែលជាបង Anne” ដូចដែលពួកគេបាននិយាយប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ទេ។ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នៅពេលលឺឈ្មោះរបស់គាត់ ជាតារាសម្តែងជើងចាស់ដែលមានជំនាញទេពកោសល្យនិងធ្លាប់សម្តែងរឿងភាគទូរទស្សន៍ជាច្រើន។ ខ្ញុំពិតជារំភើបនិងភ្ញាក់ផ្អើលផងដែរ”។ “ខ្ញុំមិនបានឃើញអត្ថន័យសាច់រឿងហើយកំពុងទន្ទឹងរង់ចាំវា”។ ប៉ុន្តែយើងបានពិភាក្សារឿងភាគទូរទស្សន៍នេះជាមួយថៅកែរួចហើយ “នៅពេលដែលវាបញ្ជាក់ ១០០% ខ្ញុំនឹងអោយអ្នកដឹងបន្ថែមទៀត”៕