នាងមិនមែនជាប្រពន្ធល្អ តែខ្ញុំមិនដឹងថាត្រូវរស់នៅដោយរីករាយបែបណាបើគ្មាននារីដែលមិនចេះធ្វើរឿងច្រើនយ៉ាងដូចជានាង។ នាងមិនចេះសំអាតផ្ទះ តែចេះតុបតែងផ្ទះ នាងមិនចេះធ្វើម្ហូប តែនាងព្យាយាមធ្វើអោយខ្ញុំញុាំទោះគ្រប់គ្នាថាញាំុមិនកើតតែវាពិតជាឆ្ងាញ់ណាស់សំរាប់ខ្ញុំព្រោះវាចេញពីទឹកចិត្តនឹងក្តីស្រឡាញ់ នាងមិនចេះនិយាយសុំទោស តែនាងចេះនិយាយថាអូននិយាយជ្រុលបន្តិច
មុនហ្នឹងកុំប្រកាន់អូន នាងមិនចេះចាញ់ តែមិនដែលចង់ឈ្នះពេលនាងធ្វើខុស នាងមិនចេះរៀបរាប់ទុក្ខសោកប្រាប់ខ្ញុំពេលនាងពិបាកចិត្ត តែនាងចេះប្រាប់ខ្ញុំថាកុំនៅជិតនាងព្រោះនាងអាចនឹងខឹងខ្ញុំទោះខ្ញុំមិនបានធ្វើអីខុស នាងមិនចេះសន្សំ តែនាងចេះចាយត្រឹមតែ50%នៃប្រាក់ចំណូលដែលខ្ញុំរកបាន នាងមិនចេះសរសើរប្តីដាក់ប្តី តែនាងចេះប្រាប់ពិភពលោកថានាងមានប្តីល្អ នាងមិនចេះយំផ្តេសផ្តាស់ តែនាងចេះប្រាប់ខ្ញុំថាកុំធ្វើបែបនេះរឺបែបនោះបើមិនចង់ឃើញនាងយំ នាងមិនចេះជេរ រឺប្រមាថប្តី តែនាងចេះណែនាំខ្ញុំ កែប្រែខ្ញុំអោយក្លាយជាមនុស្សម្នាក់ដែលរឹងមុំានឹងមានគោល
ជំហរជីវិតរឹងមាំជាងមុន នាងចេះផ្តល់កំលាំងចិត្តដល់ខ្ញុំ នាងមិនចេះខឹង ង៉ក់ង៉រផ្តេសផ្តាស់ តែនាងចេះធ្វើអោយខ្ញុំខ្លាចនាងនឹងមិនហា៊នធ្វើអោយនាងខឹង។ នាងជាគ្រប់យ៉ាងដែលខ្ញុំត្រូវការ ខ្ញុំចង់ផ្តាំទៅបុរសដែលជាប្តីទាំងអស់ថា ប្រសិនបើអ្នកបានជួមនុស្សស្រីដែលមិនចេះច្រើនយ៉ាងបែបនេះ អ្នកគួរតែថែរក្សារគាត់អោយបានល្អជាទី បំផុតព្រោះអ្នកនឹងសោកស្តាយប្រសិនបើអ្នកបាត់បង់គាត់
ចូរនិយាយប្រាប់គាត់ថ្ងៃនេះ ពេលនេះថាអ្នកស្រឡាញ់ប្រពន្ធមួយនេះណាស់ ប្រាប់គាត់ថា បងអគុណអូនណាស់ដែលចូលមកក្នុងជីវិតបង បងសូមទោសដែលបងមិនសូវបានបញ្ចេញអារម្មណ៏បងចំពោះអូនអោយគ្រប់គ្នាបានដឹង ។