
លោក Mark សមាជិកក្រុម GOT7 គឺជាតារាកូរ៉េចុងក្រោយដែលបានបរិច្ចាគថវិកាគាំទ្រចលនា Black Lives Matter ទៅដល់មូលនិធិ George Floyd Memorial Fund ។
កាលពីថ្ងៃទី៣១ ខែឧសភា តារារូបនេះបានយកគណនី Twitter ផ្ទាល់ខ្លួនមកចែកចាយរូបថតដោយបញ្ជាក់ប្រាប់ពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៧ ០០០ដុល្លារអាមេរិក ទៅដល់មូលនិធិ George Floyd Memorial Fund នៅថ្ងៃនេះ។
លោក Mark បានធ្វើតាមសិល្បករកូរ៉េជាច្រើនរូបទៀត រួមមានលោក Jay Park, ក្រុម Crush និងលោក Jae សមាជិក DAY6 ដែលបានចេញមុខគាំទ្រដល់សិទ្ធិជាជនជាតិស្បែកខ្មៅ បន្ទាប់ពីឃាតកម្មលើបុរសអាមេរិកាំងជនជាតិអាហ្រ្វិកម្នាក់ឈ្មោះ George Floyd នៅទីក្រុង Minneapolis រដ្ឋ Minnesota កាលពីសប្តាហ៍មុន។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop