ចំនួនពលករហ្វីលីពីនដែលជាប់គាំងនៅទូទាំងពិភពលោកបានកើនដល់ជិត ១០០ ០០០នាក់ គិតត្រឹមថ្ងៃសុក្រនេះ បន្ទាប់ពីជើងហោះហើរពាណិជ្ជកម្មត្រូវបានបញ្ឈប់ដោយសារការរាតត្បាតនៃការឆ្លងមេរោគកូវីដ-១៩។
ប្រមាណជា ៨៥% នៃពលរដ្ឋ ៩៨ ៦១៥ នាក់ ដែលជាប់គាំងនៅក្រៅប្រទេសគឺស្ថិតនៅមជ្ឈិមបូព៌ាខណៈដែលនៅសល់គឺនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីដទៃទៀត។ នាយកដ្ឋានបាននិយាយថា កម្មករប្រហែល ១ភាគ៥ បានធ្វើកិច្ចសន្យាមិនទាន់ចប់ឬកំពុងមានទុក្ខព្រួយ និងត្រូវការធ្វើមាតុភូមិនិវត្តន៍នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រូបតំណាង
ប្រទេសហ្វីលីពីនបានចំណាយប្រាក់ជាង ៧០០លានប៉េសូ (៤៣៩លានបាត) ធ្វើមាតុភូមិនិវត្តន៍ការស្នាក់នៅ និងការផ្តល់អាហារដល់ប្រជាពលរដ្ឋជាង ៣០ ០០០នាក់ ចាប់តាំងពីមានការរាតត្បាតនៃមេរោគកូវីដ-១៩ នៅជុំវិញពិភពលោក៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post