Sergio Ramos ត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតមួយរូបក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ ហើយក៏ជាខ្សែការពារដែលកាច និងលះបង់ខ្ពស់ ដើម្បីរារាំងគូប្រកួត មិនឲ្យស៊ុតបញ្ចូលទី។ ដោយសារតែបែបនេះហើយ ទើបខ្សែការពារសញ្ជាតិអេស្ប៉ាញ ដែលកំពុងប្រកបអាជីពនៅ Real Madrid រូបនេះ ធ្លាប់ទទួលកាតក្រហមយ៉ាងច្រើន គឺចំនួន ២៦។
ក្នុងចំណោមកាតក្រហមទាំង ២៦ នោះ គឺមាន ២០ដងនៅ La Liga ច្រើនជាងកីឡាករណាៗទាំងអស់។ កាតក្រហមដំបូងបំផុតរបស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះ គឺកាលពីឆ្នាំ ២០០៥ ពេល Real Madrid ចាញ់ Espanyol ១-០ ដែលជារដូវវកាលដំបូងរបស់ Ramos នៅ Real។ ចំណែកកាតក្រហមចុងក្រោយ (ទី២៦) គឺពេល Real Madrid ចាញ់ Manchester City ១-២ នៅ Champions League កាលពីខែកុម្ភៈ ឆ្នាំ២០២០។