Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខាត់ សុឃីម ប្រាប់មូលហេតុពិតដែលឡៃឡុងភ្នួង ផ្ទះ និងឡាន គ្មានស្តាយស្រណោះ

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះអ្នកនាង ខាត់ សុឃីម បានប្រកាសលក់ទ្រព្យសម្បត្តិមានដូចជា សម្ភារៈសំអាងការមានតម្លៃ២០០០០ដុល្លារ ឡាន និងផ្ទះតម្លៃ៥០ម៉ឺនដុល្លារជាដើម។

អ្នកនាង ខាត់ សុឃីម ក្រោយប្រកាសលក់ទ្រព្យសម្បត្តិផ្ទួនៗគ្នាបែបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្ររូបនាង មានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះមិននឹកស្មានតារាស្រីរូបនេះប្រកាសលក់ភ្នួង ផ្ទះ និងឡានទាំងព្រមបែបនេះសោះ។

ក្រោយពីមហាជនចោទជាសំនួរសួរច្រើនពេក អ្នកនាង ខាត់ សុឃីម ក៏មិនបានលាក់លាមអ្វីនោះដែរគឺបានបញ្ជាក់មូលហេតុពិតអស់គ្មានសល់ ដែលខ្លួនប្រកាសលក់ទ្រព្យជាទីស្រលាញ់ទាំងអស់នោះ។ ម្ចាស់បទ ”រងា” រូបនេះបានរៀបរាប់ថា៖ សំណួរច្រើនមកកាន់ខ្ញុំ? ១ហេតុអីបានលក់ផ្ទះលក់ភ្នួងអញ្ចឹងឃីម? ២ ម៉េចបានមិនទ្រាំសិន ? ៣ មិនខ្លាចគេមើលងាយយើងទេហ៍?។ចម្លើយ! ខ្ញុំមិនចង់ជំពាក់ធនាគាទៀត មិនទ្រាំនឹងភាពលំបាកដោយសម្តែងថាខ្លួនឯងមិនអី ខ្ញុំមិនខ្វល់ទេព្រោះខ្ញុំមិនបានខ្ចីច្រមុះគេមកដកដង្ហើមផង ខ្ញុំនៅតែជា ខាត់ សុឃីម ដ៏រឹងមាំដដែល៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9289697